* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាកសិករនៅឃុំរកា ស្រុកពារាំង ចាប់ផ្តើមធ្វើស្រែ និងនាំគ្នាដាំឈូកឡើងវិញបន្ទាប់ពីទឹកជំនន់បានស្រកចុះ

30-10-2025 20:52

(ព្រៃវែង)៖ កសិករជាច្រើនគ្រួសាររស់នៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង សប្បាយចិត្ត នឹងប្រកបរបរកសិកម្មឡើងវិញបន្ទាប់ពីទឹកស្រក ដោយអ្នកខ្លះធ្វើស្រែ ហើយអ្នកខ្លះទៀតនាំគ្នាដាំឈូក ដើម្បីរកចំណូលជួយដល់គ្រួសារ។

លើកឡើងប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ ប្រជាសិករជាច្រើននាក់ដែលរស់នៅភូមិ ឃុំ ខាងលើ បានលើកឡើងថា ជារៀងរាល់ឆ្នាំបន្ទាប់ពីទឹកស្រកវិញ គឺធ្វើស្រែបានផលល្អហើយមិនសូវចំណាយលុយទិញជី ព្រោះថា ពេលទឹកឡើងហាក់ដូចជានាំជីមកដាក់ស្រែអញ្ចឹង តែទោះយ៉ាងណាក៏គាត់មានការសោកស្តាយខ្លាំងដែលឆ្នាំនេះទឹកឡើងខ្លាំងធ្វើឱ្យដាច់ផ្លូវក្រាលកៅស៊ូដែលទើបនឹងធ្វើរួច។

ប្រជាសិករ ភូមិតាំងស្នាយ ឃុំរកា បញ្ជាក់ថារាល់ថ្ងៃនេះ គាត់មានដីស្រែដោយធ្វើស្រែផង ដាំឈូកផង ដោយក្នុង១ឆ្នាំ គាត់ធ្វើស្រែ ៦ខែ ហើយ ៦ខែទៀតគាត់ដាំឈូក បើចំពោះការប្រមូលផលវិញមិនសូវខុសគ្នាប៉ុន្មានទេ។
ចំពោះការដាំឈូកវិញយើងត្រូវចំណាយដើមទុនច្រើនជាងធ្វើស្រែ តែមានតំលៃថ្លៃជាងស្រូវ រីឯការធ្វើស្រែវិញចំណាយដើមទុនតិចជាងឈូកក៏ពិតមែន រីឯតំលៃថោកហើយជីវិញមានតំលៃថ្លៃ តែមិនដឹងធ្វើមិចបើមុខរបរមានតែប៉ុនហ្នឹងទៅហើយនោះ។

ទន្ទឹមនឹងការសប្បាយចិត្តក្នុងការធ្វើស្រែរបស់ពួកគាត់ ប្រជាសិករ ភូមិតាំងស្នាយ ក៏បានលើកឡើងបន្ថែមទៀតថា រាល់ថ្ងៃនេះប្រសិនបើមានរោងចក្រផលិតជីក្នុងស្រុកច្រើន មានតំលៃថោកជាងជីដែលនាំចូលពីប្រទេសជិតខាង ដូច្នេះពួកគាត់សង្ឃឹមថាថ្ងៃក្រោយនឹងបានប្រាក់ចំណេញច្រើនជាងមុនបន្ថែមទៀត អំពីការធ្វើស្រូវនិងដាំឈូក។

ដោយឡែកចំពោះតំបន់ដែលមិនមានផលប៉ះពាល់ដោយទឹកជំនន់ និងតំបន់ខ្លះមានទឹកចូលដែរតែចូលបន្តិចបន្តួច ធ្វើអោយដំណាំស្រូវទទួលបានផលល្អជាងឆ្នាំមុនៗ ដោយកន្លែងខ្លះក៏កំពុងតែមានការលូតលាស់ល្អ និងកន្លែងខ្លះទៀតក៏ត្រៀមច្រូតកាត់ប្រមូលផលផងដែរ៕