* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា និងចិន ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ លើវិស័យអាកាសចរណ៍ស៊ីវិល ជាយុទ្ធសាស្ត្រ, អាកាសចរណ៍ជាតិកម្ពុជា នឹងដាក់បញ្ចូលយន្តហោះ C909 របស់ចិនក្នុងប្រតិបត្តិការអាជីវកម្ម នៅពាក់កណ្តាល ឆ្នាំ២០២៦

31-10-2025 12:57

(ភ្នំពេញ)៖ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា បណ្ឌិត ម៉ៅ ហាវណ្ណាល់ ទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ សម្រេចបានផ្លែផ្កាជាច្រើន ដែលបានជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ លើវិស័យអាកាសចរណ៍ស៉ីវិល។

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia/K6)
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន (Commercial Aircraft Corporation of China, Ltd. - COMAC) នៅទីក្រុងសៀងហៃ។ លោកបណ្ឌិត ចាន់ ដេវីដ (Dr. Zhan David) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia), មន្ត្រីជាន់ខ្ពស់របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងតំណាងមកពីក្រុមហ៊ុន Air Cambodia បានចូលរួមក្នុងបេសកកម្មនេះផងដែរ។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា បណ្ឌិត ម៉ៅ ហាវណ្ណាល់ សម្រេចបានលទ្ធផលជាយុទ្ធសាស្ត្រសំខាន់មួយចំនួនដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងដាក់បញ្ចូលយន្តហោះរបស់ ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC ប្រភេទ C909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន ដែលនឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ ដែលជាផ្នែកមួយនៃគាំទ្រដល់ការធ្វើទំនើបកម្មកងយន្តហោះ(fleet) របស់ខ្លួន សម្រាប់រយៈពេលវែង ប្រកបដោយភាពធន់ និងការប្រកួតប្រជែង ទីផ្សាអាកាសចរណ៍នៅក្នុងតំបន់។

កិច្ចសហប្រតិបត្តិការនេះ គឺជាធាតុផ្សំដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងជាការគាំទ្រអាទិភាពនៃការអភិវឌ្ឍន៍រួមគ្នា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI/Belt and Road Initiative) ក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (the Lancang-Mekong Cooperation – LMC) និងចក្ខុវិស័យអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាឆ្នាំ ២០៣០។ នេះក៏ជាតម្លៃបន្ថែមដល់ពង្រឹង និងការពង្រីកការតភ្ជាប់ផ្លូវអាកាស លំហូរពាណិជ្ជកម្ម ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងនៅទូទាំងតំបន់មេគង្គ-ឡានឆាង-។

អមដំណើរដោយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC រួមមានលោក Yu Shihai (ប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ-CFO) និងលោកស្រី Liu Yan (នាយករងផ្នែកមជ្ឈមណ្ឌលទីផ្សារ-Marketing Center), គណៈប្រតិភូកម្ពុជាបានទៅទស្សនា មជ្ឈមណ្ឌលសេវាកម្មអតិថិជន (COMAC Customer Service Center), វិទ្យាស្ថានស្រាវជ្រាវ និងរចនាយន្តហោះ (Shanghai Aircraft Design and Research Institute) និងមជ្ឈមណ្ឌលផលិត និងឧបករណ៍ (Manufacturing & Equipment Center)។ ការផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កា បានគ្របដណ្តប់លើការទទួលយកប្រភេទយន្តហោះ ការផ្តល់វិញ្ញាបនប័ត្រយន្តហោះ ការអនុម័តសុវត្ថិភាព ទម្រង់នែរចនាសម្ព័ន្ធថែទាំយន្តហោះ និងការត្រៀមខ្លួនចាំបាច់សម្រាប់ប្រតិបត្តិការរបស់យន្តហោះ C909 សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia )។

ក្នុងឱកាសដំណើរទស្ស​នកិច្ចនោះ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអបអរសាទរដល់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC ចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ក្នុងឧស្សាហកម្មផលិតយន្តហោះស៊ីវិល លំដាប់ពិភពលោកគួរឱ្យចាប់អារម្មណ៍ និងការបង្ហាញទំនុកចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះប្រភេទគ្រួសារយន្តហោះរបស់ក្រុមហ៊ុន COMAC។

លោក He Dongfeng ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia ) និងជួយកម្ពុជាក្នុងការពង្រឹងសមត្ថភាពអធិបតេយ្យភាពអាកាសចរណ៍ ដោយកំណត់ និងប្រែក្លាយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia ) ទៅជាក្រុមហ៊ុនអាកាសចរណ៍ដែលឈានមុខគេក្នុងការប្រើប្រាស់យន្តហោះប្រភេទ C909 នៅក្នុងតំបន់។

ដើម្បីធានាបាននូវភាពល្អឥតខ្ចោះក្នុងប្រតិបត្តិការជាបន្ត ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC បានបញ្ជាក់អំពីការអនុវត្តន៍ម៉ូដែល (គំរូ) សេវាគាំទ្រដែលទទួលស្គាល់ជាអន្តរជាតិ 6S Service Support Model សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia ) ដូចខាងក្រោម៖

* ប្រព័ន្ធសេវាកម្ម (Service System) ផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងថែទាំយ៉ាងទូលំទូលាយ
* ការគាំទ្រផ្នែកផ្គត់ផ្គង់ (Supply Support) ផ្តល់សេវាឡូជីស្ទិក និងផ្នែកគ្រឿងបន្លាស់ប្រកបដោយប្រសិទ្ធភាព
* គ្រឿងបន្លាស់ (Spare Parts) ធានាសារពើភ័ណ្ឌផ្នែកគ្រឿងបន្លាស់ពីក្រុមហ៊ុនផលិតដើម (OEM/ Original Equipment Manufacturer) ដោយរក្សាបាននូវប្រសិទ្ធិភាព សន្សំសំចៃលើការចំណាយ
* ការគាំទ្រឯកទេស (Specialized Support) ផ្តល់វិស្វករនៅតាមតំបន់ និងអ្នកផ្តល់ប្រឹក្សាបច្ចេកទេសដោយផ្ទាល់នៅហ្នឹងកន្លែង
* ការគាំទ្រស្តង់ដារ (Standardization Support) ធានាភាពអនុលោមតាមបទប្បញ្ញត្តិ ឯកសារ និងការធានាគុណភាព (QA/ Quality Assurance)
* ការគាំទ្រជំនាញ (Skill Support) ផ្តល់ការបណ្តុះបណ្តាលប្រកបដោយនវានុវត្ត និងផ្តល់វិញ្ញាបនបត្រជំនាញខ្ពស់សម្រាប់អ្នកបច្ចេកទេស និងក្រុមអាកាសយានិក/ក្រុមនាវិក កម្ពុជា
វិធីសាស្ត្រនេះ នឹងជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពផ្នែកថែទាំ ជួសជុល និងប្រតិបត្តិការ (MRO) ប្រកបដោយប្រសិទ្ធិភាព, ធ្វើឱ្យប្រសើរឡើងក្នុងការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងពង្រឹង-ពង្រីកសមត្ថភាព ផ្នែកអាកាសចរណ៍ ប្រកបដោយឯករាជ្យភាពរយៈពេលវែង រួមទាំងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាពអាកាសចរណ៍ជាតិក្នុងពេលអនាគត។

លោកបណ្ឌិត ចាន់ ដេវីដ (Dr. Zhan David) អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានគូសបញ្ជាក់ថា ប្រសិទ្ធភាពប្រតិបត្តិការ កម្រិតសមិទ្ធិកម្ម និងការធ្វើឱ្យបានប្រសើរឡើងការចំណាយ របស់យន្តហោះ C909 គីស្របតាមផែនការអភិវឌ្ឍបណ្តាញផ្លូវហោះហើរ ជាយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ជាពិសេសសម្រាប់ការតភ្ជាប់ទៅកាន់ទីក្រុងលំដាប់ទី២ និងលំដាប់ទី៣ នៅប្រទេសចិន និងគោលដៅសំខាន់ៗនៅតំបន់អាស៊ីអាគ្នេយ៍។

ភាពជាដៃគូនេះ ត្រូវបានបន្តលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់ (MoU) ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង ឈិនចូវ (Zhengzhou) ដែល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)បានយល់ព្រមទិញយន្តហោះ C909 ចំនួន ២០ គ្រឿង (រួមមាន ១០ គ្រឿងជាការទិញជាក់លាក់ និង១០ គ្រឿងទៀតជា “សិទ្ធិទិញ“ ដែលអាចអនុវត្តបាននាពេលក្រោយ ស្របតាម ខ និងលក្ខខណ្ឌ ដែលនឺងព្រមព្រៀងរួមគ្នា)។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំងពីរបានឯកភាពរួមគ្នាក្នុងការបន្តការអភិវឌ្ឍន៍ ប្រព័ន្ធអាកាសចរណ៍សម័យទំនើប ប្រកបដោយចីរភាព និងមានការតភ្ជាប់កាន់តែប្រសើរ ដែលនឹង៖
* ពង្រឹងអធិបតេយ្យភាពអាកាសចរណ៍ និងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា
* ពង្រីកការតភ្ជាប់អ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ទូទាំងពិភពលោក
* ជំរុញកំណើនទេសចរណ៍ និងការវិនិយោគអន្តរជាតិ
* បង្កើតការងារអាកាសចរណ៍ដែលមានជំនាញខ្ពស់ និងតម្លៃបន្ថែមដល់ប្រជាជនកម្ពុជា
* គាំទ្រពិធីសារអាកាសចរណ៍បៃតង និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព
* លើកកម្ពស់មុខមាត់អាកាសចរណ៍របស់កម្ពុជា នៅតំបន់ និងអន្តរជាតិ

ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល រួមចំណែកដល់សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍រួមគ្នាក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia ) នៅតែប្តេជ្ញាចិត្តចំពោះយុទ្ធសាស្ត្រប្រើប្រាស់យន្តហោះដែលមានតុល្យភាព និងប្រកបដោយពិពិធកម្ម ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាមួយ ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC ប៉ុណ្ណោះទេ ថែមទាំងជាមួយក្រុមហ៊ុនផលិតយន្តហោះធំៗមកពីអឺរ៉ុប (Europe) និងសហរដ្ឋអាមេរិក (USA) ដោយធានាបាននូវអព្យាក្រឹតភាពប្រតិបត្តិការ តុល្យភាព ឧត្តមភាពសុវត្ថិភាព និងភាពធន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍៕