* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះណែនាំតាមឃ្លាំងលក់រថយន្ត ដែលលក់រថយន្តគ្មានការអនុញ្ញាតពីក្រុមហ៊ុននាំចូលផ្តាច់មុខ

31-10-2025 14:42

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យតាមឃ្លាំងលក់រថយន្ត២កន្លែង ស្ថិតនៅខណ្ឌទួលគោក និងខណ្ឌ៧មករា ដែលបានដាក់តាំង ផ្សព្វផ្សាយ និងលក់រថយន្តម៉ាក AION ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនដែលនាំចូលរថយន្តទាំងនេះផ្តាច់មុខ មកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។

មន្រ្តីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា កម្លាំងនគរបាលដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន បានចុះទៅត្រួតពិនិត្យហាងលក់រថយន្តចំនួន២កន្លែង រួមមាន៖

*ទី១៖ ក្រុមហ៊ុនលក់រថយន្តឈ្មោះ Yescar EV Cambodia ស្ថិតនៅផ្ទះលេខ១៧៥ ផ្លូវលេខ២១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
*ទី២៖ ឃ្លាំងលក់រថយន្តយីហោ អិល អិន ៦៨ ស្ថិតនៅផ្លូវលេខ២១៥ សង្កាត់វាលវល់ ខណ្ឌ៧មករា។

មន្រ្តីនគរបាលបានបន្តថា ម្ចាស់ទីតាំងឃ្លាំងលក់រថយន្តទាំង២កន្លែង បានយល់ព្រម និងចូលរួមសហការជាមួយកម្លាំងជំនាញ ឲ្យចូលទៅឆែកត្រួតពិនិត្យ។

កម្លាំងនគរបាល បានធ្វើការអប់រំ ណែនាំដល់ម្ចាស់ឃ្លាំងលក់រថយន្តទាំង២កន្លែងនេះ កុំធ្វើការដាក់តាំង ធ្វើការផ្សព្វផ្សាយ និងលក់រថយន្តដែលគ្មានការអនុញ្ញាតពីក្រុមហ៊ុននាំចូលផ្តាច់មុខ ដើម្បីចូលរួមគោរពកម្មសិទ្ធិបញ្ញា និងច្បាប់នៃការចូលទំនិញផ្តាច់មុខ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយក្រុមហ៊ុនដើម បានដាក់ពាក្យប្តឹងទៅកាន់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ដែលមានឃ្លាំង និងក្រុមហ៊ុនមួយចំនួននៅរាជធានីភ្នំពេញ បានយករថយន្តម៉ាក AION ទៅដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ដោយគ្មានការអនុញ្ញាត៕