* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋនៅខេត្តព្រៃវែង សប្បាយរីករាយ និងមានភាពទាក់ទាញខ្លាំង ក្រោយរដ្ឋបាលខេត្តរៀបចំបាញ់ទឹកតាមចង្វាក់ភ្លេងមុខសាលាខេត្ត (Video inside)

31-10-2025 15:02

(ព្រៃវែង)៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បាននាំគ្នាមកទស្សនាមើលការសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែង ដែលជាការរៀបចំរបស់រដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់មុខមាត់ខេត្ត ឲ្យកាន់តែមានការទាក់ទាញទៅកាន់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត ព្រមទាំងមានកន្លែងតំបន់រមណីយដ្ឋានកម្សាន្តច្រើនបែបច្រើនសណ្ឋាន បំពេញតម្រូវការដល់ភ្ញៀវទេសចរណ៍ទាំងនោះ។

រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា ការរៀបចំសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែងនេះ គឺបានទាក់ទាញចំណាប់អារម្មណ៍ទឹកចិត្តរបស់ប្រជាពលរដ្ឋនៅខេត្ត ដោយគាត់បានអញ្ជើញមកទស្សនានៅពេលរាត្រី យ៉ាងច្រើនកុះករ។

ពលរដ្ឋបានលើកឡើងថា នេះពិតជាប្លែកហើយស្រស់ស្អាតមែនទែនសម្រាប់ខេត្តព្រៃវែង ដោយបើប្រៀបធៀបពីមុននឹងមកដល់ឥឡូវនេះ ខេត្តបានផ្លាស់ប្ដូរប្រែមុខមាត់ថ្មីពោរពេញទៅដោយការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យដែលធ្វើឲ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្តសាទរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំដែលមានលោក សួន សុម៉ាលីន ជាអភិបាលខេត្តនាពេលបច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋបានបន្តថា មិនត្រឹមតែមានការរៀបចំបាញ់ទឹកតាមចង្វាក់ភ្លេងនោះទេនៅក្នុងខេត្តព្រៃវែងនៅពេលរាត្រី គឺថានៅតាមដងផ្លូវទីសាធារណៈរដ្ឋបាលខេត្តបានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវធ្វើយ៉ាងណាដើម្បីធានាដល់ សុវត្ថិភាពចរាចរណ៍នៅពេលរាត្រីផង ក៏ដូចជាបង្ហាញនូវភាពស្រស់ស្អាតនាពេលរាត្រីដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តទស្សនា ភ្ញៀវជាតិ អន្តរជាតិ មកខេត្តព្រៃវែងបានឃើញពីការអភិវឌ្ឍន៍របស់ខេត្តព្រៃវែងនោះផងដែរ។

ទាំងអស់នេះគឺជាការគិតគូររបស់ថ្នាក់ដឹកនាំខេត្តយ៉ាងធំធេងសម្រាប់ទាក់ទាញដល់ប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តព្រៃវែងនិងធ្វើឲ្យខេត្តព្រៃវែងពោរពេញទៅដោយភាពទាក់ទាញនិងសំបូរបែបទៅដោយតំបន់ទេសចរណ៍ផ្សេងៗជាច្រើន។

ទោះបីជានៅក្នុងខេត្តព្រៃវែងពុំសូវសម្បូររមណីយដ្ឋានធម្មជាតិក៏ដូចជារមណីយដ្ឋានផ្សេងៗ ដូចបណ្ដារខេត្តដទៃក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំខេត្តបានខិតខំប្រមូលផ្ដុំគំនិតអភិវឌ្ឍន៍គិតគូរធ្វើយ៉ាងណា ដើម្បីឲ្យខេត្តមួយនេះពោរពេញទៅដោយភាពទាក់ទាញនិងស្រស់ស្អាតតាមតែអ្វីដែលអាចធ្វើទៅបាន៕