* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុននៅមន្ទីរពេទ្យបង្អែកជ័យជំនះ (Video inside)

31-10-2025 16:55

(កណ្តាល)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក AtSushi Ueno ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនាពេលនេះ កើតចេញក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។

លោកសាស្ត្រាចារ្យសង្ឃឹមថា សមិទ្ធផលថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីក ក្នុងការ ១) ពិនិត្យ និងរកឱ្យឃើញទាន់ពេល ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ២) បំពាក់ឧបករណ៍ក្នុងបន្ទប់ពិសោធន៍និងក្រុមវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់សេវាវិនិច្ឆ័យច្បាស់លាស់ និងរហ័ស ៣) ព្យាបាលកម្រិតខ្ពស់ និងការថែទាំដែលមានគុណភាព ជាមួយគ្រូពេទ្យមានបទពិសោធន៍ ៤) តាមដានបន្ត និងការស្ដារនីតិសម្បទា ធានានូវការថែទាំជាបន្តបន្ទាប់ ការគាំទ្រផ្នែកចិត្តសាស្ត្រ។

ជាងនេះទៅទៀតលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «សូមឱ្យអគារសម្ពោធនេះ ដែលប្រកបដោយក្តីស្រឡាញ់ ស្មារតីមនុស្សធម៌ ក្តីសង្ឃឹម បម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសកុមារកម្ពុជា និងក្រុមគ្រួសារកាន់តែបានទូលំទូលាយ»។

ជាមួយគ្នានេះលលកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ដូចខាងក្រោម៖

១៖ រួមសហការជាមួយក្រុមគ្រូពេទ្យ គ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

២៖ បន្តអភិវឌ្ឍជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។

៣៖ បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែប្រសើរឡើង។

៤៖ លើកកម្ពស់គុណតម្លៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីកសាងទំនុកចិត្ត។

៥៖ បង្កលក្ខណៈងាយស្រួលដល់អ្នកជំងឺ និងធានាការបម្រើសេវាពេញលេញ ២៤/២៤ម៉ោង។

៦៖ ជួយផ្សព្វផ្សាយ និងអប់រំ អ្នកជំងឺពីវិធីបង្ការ និងថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺ។

៧៖ បន្តបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យឱ្យមាន ប្រកបដោយសមត្ថភាព និងមានគុណវុឌ្ឍគ្រប់គ្រាន់ ក្នុងការអប់រំព្យាបាលថែទាំជំងឺមហារីក។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិកនៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀតជាប់នឹងខេត្តកណ្ដាល។

អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃមន្ទីរពេទ្យបង្អែកជ័យជំនះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥ ០០០ម៉ែត្រការ៉េ និងអគារកម្ពស់ ៣ជាន់ មានផ្ទៃសរុបស្មើ ១៣ ១៥៥ម៉ែត្រការ៉េ មានចំនួនបន្ទប់ ១០០ បន្ទប់ និងលទ្ធភាពផ្ទុកគ្រែចំនួន ២០០គ្រែ ដែលជាជំនួយថវិកាមកពីសប្បុរសជនជប៉ុន និងសប្បុរសជនក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការថែទាំជំងឺមហារីក សម្រាប់កុមារនៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពរីកចម្រើនដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការការពារ និងការប្រយុទ្ធនឹងជំងឺមហារីក ពិសេសសម្រាប់កុមារ ស្របតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល៕