* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយពីការដាក់ដំណើរការខ្សែទស្សនាថ្មីៗ តាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ

31-10-2025 17:41

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការដាក់ដំណើរការ ខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ»។

គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយ និងពិភាក្សាបន្ថែមពាក់ព័ន្ធ នឹងការដាក់ដំណើរការ ខ្សែទស្សនាថ្មីៗតាមប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីទទួលបាននូវការគាំទ្រ និងចូលរួមជួយ ផ្សព្វផ្សាយបន្តអំពីការដាក់ដំណើរការខ្សែទស្សនាថ្មីទាំងនេះ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមជម្រាបថា សិក្ខាសាលាខាងលើធ្វើឡើង នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ដោយមានអ្នកចូលរួមមកពី រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាល ការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ ក្រុមហ៊ុនទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន និងមន្រ្តីបច្ចេកទេសជំនាញ របស់អាជ្ញាធរជាតិអប្សរា៕