* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើ «ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា» ជាផ្លូវការ ដើម្បីជំរុញតម្លាភាពទីផ្សារកាបូន

31-10-2025 19:13

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា» (Cambodia Carbon Registry - CCR)។

ពិធីនេះបានធ្វើឡើក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងតំណាងអង្គការ ស្ថាប័នជាតិ អន្តជាតិ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ប្រមាណជិត ៣០០នាក់។

ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា គឺជាការបង្កើតឃ្លាំងទិន្នន័យនៃឥណទានកាបូន (ឧស្ម័នផ្ទះកញ្ចក់ដែលបានកាត់បន្ថយ) សម្រាប់បម្រើឱ្យសាធារណជនដោយឥតគិតថ្លៃនិងប្រកបដោយតម្លាភាព និងសុចរិតភាព ស្របតាមបញ្ចកោណយុទ្ធសាស្រ្តទី៥អំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ប្រព័ន្ធនេះក៏នឹងបម្រើឱ្យការរាប់បញ្ចូលឥណទានកាបូន ទៅក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution – NDC) សំដៅសម្រេចគោលដៅ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា ក៏ជាប្រព័ន្ធប្រតិបត្តិការមួយ (Platform) ដែលកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ តម្រូវឱ្យរដ្ឋភាគីនីមួយៗរៀបចំឡើង ដើម្បីកត់ត្រានិងគ្រប់គ្រងទិន្នន័យឥណទានកាបូននៃគម្រោងនីមួយៗឱ្យបានត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាពក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគក្រៅប្រទេសឱ្យមកដាក់ទុនវិនិយោគគម្រោងបៃតងក្នុងប្រទេស សំដៅសម្រេចបាននូវគោលដៅនៃNDCរបស់ប្រទេសរបស់ខ្លួនផង និងដើម្បីចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកលផង៕