* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមប្រតិបត្តិការទី៤ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងរដ្ឋបាលខេត្តកែប ប្រជុំពិនិត្យវឌ្ឍនភាពការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស

01-11-2025 09:02

(កែប)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) តំណាងលោកឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង, លោកឧត្តមសេនីយ៍ទោ ទូច សម្បតិ និងលោកឧត្តមសេនីយ៍ទោ ផាន់ រតនៈ (អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី៤) និងសមាជិកក្រុមប្រតិបត្តិការទី៤ ខេត្តកំពត បានចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក ប៊ុន ឈាង អភិបាលរងខេត្តកំពត។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងខេត្ត លោកនាយការិយាល័យទាំង២ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមប្រតិបត្តិការខេត្ត សរុបចំនួន៤៥នាក់ (ស្រី២នាក់)។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា បានគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរក្នុងការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តកែប និងអំពីនិយាមប្រតិបត្តិលេខ ០០១ នយប/គបដ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់គណ:បញ្ជាការដឹកនាំរួម ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ។

បន្ថែមពីនេះ លោកបានស្នើសុំគោលការណ៍អនុញ្ញាតិបន្តសហការជាមួយក្រុមប្រតិបត្តិការខេត្ត ដើម្បីបន្តចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តខេត្ត៕

Photo from Pisakha