* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងលោកស្រី ប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គីនៅវត្តក្បាលកោះ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

02-11-2025 11:57

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រីដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នារសៀលថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញប្រារព្ធពិធីក្រុងពាលី ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល ព្រមទាំងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានមហាសាមគ្គីនៅវត្តក្បាលកោះ ហៅវត្តបឹង ស្ថិតនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លុះវេលាព្រឹកថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីបានជួបជុំពុទ្ធបរិស័ទទាំងជិត ទាំងឆ្ងាយរួចហើយ លោករដ្ឋមន្ត្រី និងលោកស្រី ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញដង្ហែអង្គកឋិនទានមហាសាមគ្គីចូលក្នុងពទ្ធសីមាវត្តក្បាលកោះ និងដង្ហែប្រទក្សិណជុំវិញព្រះវិហារចំនួន ៣ជុំ ដោយទឹកមុខសប្បាយរីករាយ និងជ្រះថ្លាជាមួយបុណ្យកុសលដែលពួកគាត់កំពុងសាង និងបានធ្វើបទនមស្ការ សម្មាទានសីល ព្រមទាំងបានវេរអង្គកឋិនទានមហាសាមគ្គីប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសជាកិច្ចបញ្ចប់នៃអង្គកឋិនទាន។

កឋិនទានមហាសាមគ្គីនេះ គឺជាការផ្តួចផ្តើមរបស់លោករដ្ឋមន្ត្រី និងលោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទ ដើម្បីប្រមូលជាបច្ច័យសម្រាប់កសាងបញ្ចប់សាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្ត ដែលត្រូវបានសាងសង់ មានបណ្ដោយ ៤០ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានចំនួន ៥បន្ទប់។

អគារពុទ្ធិកបឋមសិក្សានេះ នឹងចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនដឹកនាំអភិវឌ្ឍន៍ប្រទេសពីសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា។

គួរជម្រាបជូនដែរថា បុណ្យកឋិនទាន គឺជាបុណ្យដ៏ពិសេសមួយនៅក្នុងសាសនាព្រះពុទ្ធ ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ហើយការប្រារព្ធពិធីបុណ្យនេះមានរយៈកាលតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ជារៀងរាលឆ្នាំ។

សម្រាប់ឆ្នាំនេះបុណ្យកឋិនទានគឺចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ បុណ្យកឋិនទានត្រូវបានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម ដើម្បីទ្រទ្រង់ចំពោះព្រះសង្ឃ និងព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង ដើម្បីបានថ្វាយឧប្បការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ ព្រមទាំងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។

ជាមួយគ្នានេះដែរ ព្រះគ្រូព្រះចៅអធិការវត្ត និងលោករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូក្រសួង បានអញ្ជើញពិនិត្យវឌ្ឍនភាពការសាងសង់សាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្ត ដែលជាការផ្ដួចផ្ដើមសាងសង់ដោយគណៈកម្មាការវត្ត និងពុទ្ធបរិស័ទ តាំងពីឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ៕