* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តសៀមរាប និងគណៈកម្មការវត្តប្រាសាទគោកចក រៀបចំអង្គកឋិនសាមគ្គី ប្រមូលបច្ច័យបានជាង៧៥លានរៀល យកទៅកសាងសាលាធម្មសភា ឬសាលាឆាន់ថ្មី

02-11-2025 18:08

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប និងគណៈកម្មការវត្តប្រាសាទគោកចក អាចារ្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្តួចផ្តើមរៀបចំអង្គកឋិនសាមគ្គី ដើម្បីប្រមូលយកបច្ច័យទៅកសាងសាលាធម្មសភា ឬសាលាឆាន់ថ្មី នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

អង្គកឋិននេះ បានរៀបចំឡើងក្រោមវត្តមាន លោក លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងប្រជាពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ។

ថ្លែងនាឱកាសនោះ លោក លី សំរិទ្ឋ បានកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានសាមគ្គី ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះទ្រព្យធន រៀបចំជាអង្គកឋិនទាននេះឡើង។ នេះជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យវិស័យពុទ្ធចក្រកាន់តែរីកចំរើនតទៅទៀត។

លោកបានបន្តថា បច្ច័យដែលយកមកប្រគេនក្នុងអង្គកឋិនទាននាពេលនេះ កើតឡើងដោយសទ្ឋាជ្រះថ្លា ឈរលើស្មារតីសាមគ្គី និងមានឆន្ទៈគោរពជឿលើព្រះពុទ្ឋសាសនា ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធអាជ្ញាធរខេត្តសៀមរាប និងគណៈកម្មការវត្តប្រាសាទគោកចក រៀបចំអង្គកឋិនសាមគ្គី ប្រមូលបច្ច័យបានជាង៧៥លានរៀល យកទៅកសាងសាលាធម្មសភា ឬសាលាឆាន់ថ្មី

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប និងគណៈកម្មការវត្តប្រាសាទគោកចក អាចារ្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្តួចផ្តើមរៀបចំអង្គកឋិនសាមគ្គី ដើម្បីប្រមូលយកបច្ច័យទៅកសាងសាលាធម្មសភា ឬសាលាឆាន់ថ្មី នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

អង្គកឋិននេះ បានរៀបចំឡើងក្រោមវត្តមាន លោក លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោក លោកស្រី ជាសមាជិក សជិការ ក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងប្រជាពុទ្ឋបរិស័ទជាច្រើនចូលរួមផងដែរ។

ថ្លែងនាឱកាសនោះ លោក លី សំរិទ្ឋ បានកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានសាមគ្គី ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះទ្រព្យធន រៀបចំជាអង្គកឋិនទាននេះឡើង។ នេះជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យវិស័យពុទ្ធចក្រកាន់តែរីកចំរើនតទៅទៀត។

លោកបានបន្តថា បច្ច័យដែលយកមកប្រគេនក្នុងអង្គកឋិនទាននាពេលនេះ កើតឡើងដោយសទ្ឋាជ្រះថ្លា ឈរលើស្មារតីសាមគ្គី និងមានឆន្ទៈគោរពជឿលើព្រះពុទ្ឋសាសនា ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។

លោក លី សំរិទ្ឋ បញ្ជាក់ថា «នៅកម្ពុជា វិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺតែងតែដើទន្ទឹមគ្នា មិនអាចខ្វះមួយណាបានឡើយ។ អាស្រ័យដោយប្រទេសយើង ទទួលបានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ បានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបំពេញបុណ្យគ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនមានក្តីបារម្ភឡើយ»។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត និងជាព្រះគ្រូអនុគណស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងធម្មទេសនាថា កឋិនទាន គឺជាបុណ្យអនុលោមតាមព្រះវិន័យ ហើយជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ រយៈពេល២៩ថ្ងៃ ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។ ហើយបព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនទានបានដូចគ្នា។

ព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្ត មានថេរៈដិការថា បច្ច័យអមត្រៃ ដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ នឹងយកទៅកសាងសាលាធម្មសភា ឬសាលាឆាន់ថ្មីដែលមានទំហំ៣០គុណ៦០ កម្ពស់២ជាន់ ដោយសារសាលាឆាន់ចាស់ មានសភាពចាស់ទ្រុឌទ្រោម និងចង្អៀតផង៕