* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញរបាយការណ៍ស្រាវជ្រាវករណីក្មេងប្រុសអាយុ១៤ឆ្នាំ បានដាក់ពាក្យស្វែងរកកិច្ចអន្តរាគមន៍ សុំឲ្យជួយម្តាយដែលកំពុងជាប់ពន្ធនាគាររឿងជំពាក់ប្រាក់ម្ចាស់បំណុលទាំងដើមទាំងការរហូតដល់១លាន១៧ម៉ឺនដុល្លារ

03-11-2025 08:45

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំឈ្មោះ សល្យ ស៊ីធីណែត បានទៅដាក់ពាក្យសុំស្វែងរកអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឲ្យជួយម្តាយរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ រឿងជំពាក់ប្រាក់ម្ចាស់បំណុលទាំងដើមទាំងការរហូតដល់១លាន១៧ម៉ឺនដុល្លារ ព្រមទាំងដាក់បញ្ចាំប្លង់ដី និងប្លង់ផ្ទះទៀតផងដែរ (លុយដើមដែលខ្ចីមានចំនួន ៤៥ម៉ឺនដុល្លារ)។

នៅថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយបានចេញបង្ហាញរបាយការណ៍បឋមចំពោះករណី ក្រោយបញ្ចប់ការសួរនាំ និងធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាព និងលោក យ៉ិនទៀង ពុទ្ធរ៉ា ឧបការី នៃអង្គភាព ដែលមានក្រុមការងារស្រាវជ្រាវចំនួន៦នាក់។

នៅក្នុងរបាយការណ៍នេះ ACU បានបង្ហាញថា ករណីនេះបានកើតឡើងតាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០មកម្ល៉េះ ដោយស្រ្តីឈ្មោះ អែម ចន្ធី បានខ្ចីលុយពីលោក គិត សំណាង ចំនួន៤៥ម៉ឺនដុល្លារ ដោយលើកទី១ខ្ចីចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីយកទៅដោះបំណុលជាមួយធនាគារ Mega International Commercial Bank និងលើកទី២ ខ្ចីចំនួន១០ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងរយៈពេល៦ខែ។

ក្រោយខ្ចីលុយចំនួន៤៥ម៉ឺនដុល្លារ ជាមួយការដាក់បញ្ចាំប្លង់ផ្ទះនៅខណ្ឌមានជ័យ និងរហូតយកដាក់ប្លង់ដីនៅខេត្តស្ទឹងត្រែង ប៉ុន្តែស្រ្តី អែម ចន្ធី មិនមានលទ្ធភាពសងនោះទេ បើទោះមានចេញសែកជូនម្ចាស់បំណុលក៏ដោយ តែសុទ្ធតែសែកមិនមានសាច់ប្រាក់។ ដោយសារមិនមានលទ្ធភាពសង ហើយប្រាក់ដើម និងប្រាក់ការបានឡើងដល់ជាង ១លានដុល្លារនោះ ម្ចាស់បំណុលលោក គិត សំណាង ក៏បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ក្រោយម្ចាស់បំណុលដាក់ពាក្យប្តឹងទៅតំណាងអយ្យការ ហើយត្រូវបានតុលាការបន្តនីតីវិធី រហូតឈានដល់ការឃាត់ខ្លួនស្រ្តីរូបនេះដាក់ពន្ធនាគារ តាមអំណាចសាលក្រមដែលផ្តន្ទាទោសគាត់២ឆ្នាំ ជាមួយការតម្រូវឲ្យសងលុយទៅម្ចាស់ដើមវិញ។

សូមបញ្ជាក់ថា ករណីនេះ ត្រូវបានគេចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គម ដោយសារតែកូនប្រុសអាយុ១៤ឆ្នាំ ដែលកំពុងស្ថិតនៅក្នុងការសិក្សាបែរជាចេញមុខមកជួយស្វែងរកអន្តរាគមន៍ជូនម្តាយ ដែលកំពុងជាប់ពន្ធនាគារទៅវិញ ដូច្នេះទទួលបានការអាណិតអាសូរពីមហាជន។

តែយ៉ាងណាក៏ដោយ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានជូនយោបល់ដល់លោកស្រី អែម ចន្ធី និងមេធាវី ដាក់ពាក្យស្វែងរកយុត្តិធម៌បន្តពីតុលាការកំពូល ព្រោះនៅមានឱកាស។

ខាងក្រោមនេះជាលទ្ធផលនៃការស្រាវជ្រាវបឋមរបស់អង្គភាពប្រឆាំងអំពើពុករលួយ៖