* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Chris អ្នកផលិតមាតិកា ដែលមានអ្នកតាមដាន ២.៥លាននាក់ ធ្វើវិដេអូបង្ហាញទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោ និងរបៀបធ្វើទិដ្ឋការពេលមកដល់ ចំណាយពេល ៥នាទី (Video inside)

03-11-2025 10:32

(ភ្នំពេញ)៖ លោក Chris ម្ចាស់ទំព័រ Facebook ឈ្មោះថា «Travelwithchris» អ្នកផលិតមាតិកាម្នាក់ ដែលមានអ្នកតាមដាន ២.៥លាននាក់ បានធ្វើវិដេអូបង្ហាញទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោ និងរបៀបធ្វើទិដ្ឋាការពេលមកដល់ (Visa on Arrival) ដែលចំណាយពេលប្រមាណត្រឹម ៥នាទីប៉ុណ្ណោះ។

នៅក្នុងវិដេអូនោះ គ្រាន់តែចុះមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោភ្លាម លោក Chris បង្ហាញអារម្មណ៍រីករាយយ៉ាងពន់ពេក។ លោក Chris បានរៀបរាប់ថា មិននឹកស្មានថា ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់ភាពជូរចត់ជាច្រើននៅអតីតកាល បែរជាអាចមានភាពសម្បូរសប្បាយបែបនេះឡើយ ជាពិសេសអាកាសយានដ្ឋានដែលទើបសម្ពោធជាភស្តុតាងស្រាប់។ លោកបានចាត់ទុកថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានដ៏អស្ចារ្យមួយ នៅអាស៉ីអាគ្នេយ៍ នាពេលបច្ចុប្បន្ននេះ។ នេះមិនមែនជាលើកទី១ នោះទេ ដែលលោក Chris បានមកលេងកម្ពុជា។

លោក Chris បានថ្លែងថា «សូមមើលទីនេះ។ ពិតជាងាយស្រួលណាស់។ អ្នកគ្រាន់តែបំពេញព័ត៌មាន រួចជាស្រេច។ ពិតជាងាយស្រួលណាស់ ក្នុងការធ្វើ Visa នៅកម្ពុជា ឥលូវនេះ នៅអាកាសយានដ្ឋានថ្មី។ អ្នកអាចបំពេញលើ Tablet នៅទីនេះ ហើយអ្វីដែលអ្នកធ្វើគ្រាន់តែស្កេន Passport ប៉ុណ្ណោះ។ ពិតជាអស្ចារ្យក្រៃលែង»។

ក្រោយពេលធ្វើរួចហើយ វាក៏លោត QR Code សម្រាប់យកទិដ្ឋការ។ លោក Chris ក៏ទៅកន្លែងទទួលទិដ្ឋការពេលមកដល់ Visa on Arrival ដែលបង្ហាញពីភាពងាយស្រួលមែនទែន។

លោក Chris ក៏បាននិយាយថា ចំណាយត្រឹមតែ ៣០ដុល្លារ បានទិដ្ឋការមួយ ដោយមិនបាច់ជួលនរណាឱ្យធ្វើជំនួសនោះទេ។ លោក Chris បានបន្តថា លោកពិតជាមានមោទនភាពចំពោះកម្ពុជាមែនទែន ជាពិសេសពីអ្វីដែលកម្ពុជាបានធ្វើបង្ហាញទៅពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយបានសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីកណ្ដាលក្រុង។

លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។

ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០តោន៕

ខាងក្រោមនេះជាវិដេអូរបស់លោក Chris៖