* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្តាក្រុមហ៊ុន, ឧកញ៉ា​ និងអ្នករកស៊ីតាមអនឡាញមួយចំនួន ផុសផុលប្រកាសទិញស្រូវពីកសិករ ​ដើម្បីជួយដោះស្រាយបញ្ហាស្រូវ

03-11-2025 14:35

(ភ្នំពេញ)៖ បន្ទាប់កសិករបានជួបបញ្ហាស្រូវធ្លាក់តម្លៃខ្លាំង ដោយសារចរន្តទីផ្សារអន្តរជាតិ ប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាក្រុមហ៊ុន ឧកញ៉ាៗ និងអ្នករកស៊ីតាមអនឡាញមួយចំនួន បានផុសផុលក្នុងប្រកាសទិញស្រូវពីកសិករ ខណៈអ្នកខ្លះបានឱ្យតម្លៃលើសពីទីផ្សារបច្ចុប្បន្ន ដើម្បីជាការជួយដល់កសិករ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសថានឹងប្រមូលទិញស្រូវពីកសិករ ប្រមាណ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០រៀលក្នុងមួយគីឡូក្រាម ដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា បញ្ហាស្រូវធ្លាក់ថ្លៃ គួររួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ជាជាងរួមគ្នាបន្ទោសតែក្រសួងកសិកម្ម។

លោកបានសរសេបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនវីរ:ប៊ុនថាំជាក្រុមហ៊ុនដំបូងបំផុត ដែលហ៊ានទិញស្រូវពីកសិកររតំលៃ ៩៥០រៀល ចំនួន៣០ ០០០តោន ព្រោះចង់ជួយកសិករ។ ស្រូវធ្លាក់ថ្លៃគួររួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ជាជាងរួមគ្នាបន្ទោសតែក្រសួងកសិកម្ម»។

ទន្ទឹមគ្នានេះ ឧកញ៉ា ​នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេស៊ីអ៊ីគ្រុប បានប្រកាសប្រមូលទិញពីកសិករផងដែរ ដោយលោកស្រីមានគម្រោងទិញ ស្រូវអូអឹម ៥៤-៥១ និងស្រូវស្រង៉ែ ចំនួន ១០០តោន ក្នុងតំលៃ១គីឡូ ៨០០រៀលសម្រាប់ស្រូវសើម ​និងស្រូវស្ងួតក្នុងតំលៃ ១០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់នៅវគ្គទី១ ដើម្បីចូលរួមជួយកសិករខ្មែរ​​​។ ការចូលរួមជួយទិញស្រូវនេះ គឺលោកស្រីយកទៅចែកជូនបងប្អូនវិរៈកងទ័ពជួរមុខក្នុង១នាក់ ចំនួន ២៥គីឡូក្រាម។ សម្រាប់កសិករដែលមានបំណងចង់លក់ស្រូវ អាចទាក់ទងទៅកាន់លោកស្រី តាមរយៈលេខ ០៧៧ ៨២១ ៤៥៣។ ​

ចំណែកលោកស្រី ទ្រី ដាណា ដែលគេស្គាល់ថា អ្នកលក់អនឡាញល្បីឈ្មោះមួយរូបនៅកម្ពុជា ក៏ប្រកាសជួយទិញស្រូវកសិករ ក្នុងតម្លៃពី៨០០រៀលទៅ១០០០រៀល ក្នុងមួយគីឡូលក្រាមផងដែរ។

រីឯក្រុមហ៊ុន ស្រាបៀរ GANZBERG ដែលជាក្រុមហ៊ុនផលិត​ក្នុងស្រុកមួយ បានប្រកាសពីគំនិតផ្តួចផ្តើមដ៏គួរឲ្យកោតសរសើរមួយ ដោយសម្រេចចិត្ត ទិញស្រូវពីកសិករខ្មែរ ក្នុងបរិមាណរហូតដល់ ១០០តោន។

យោងតាមសេចក្ដីប្រកាសផ្លូវការ ក្រុមហ៊ុន GANZBERG នឹងទិញស្រូវទាំងនេះក្នុងតម្លៃ ១០០០រៀល ​ក្នុងមួយគីឡូក្រាម​ ដែលជាការផ្ដល់តម្លៃបន្ថែម និងក្ដីសង្ឃឹមជូនដល់កសិករ ដោយសារតម្លៃទិញនេះអាចខ្ពស់ជាងតម្លៃទីផ្សារធម្មតា។ គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីចូលរួម លើកស្ទួយជីវភាព របស់បងប្អូនកសិករខ្មែរ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះផលិតផលកសិកម្មជាតិ​។

ជុំវិញការប្រកាសជួយទិញស្រូវកសិករនេះ ក្នុងស្មារតីខ្មែរតែ១! គាំទ្រផលិតផលខ្មែរ! ក្រុមហ៊ុន វឌ្ឍនៈ ​បានប្រកាសជួយកសិករខ្មែរ ទិញស្រូវចំនួន ១០០ តោន ក្នុងតម្លៃ ១,០០០ រៀលក្នុងមួយគីឡូ។

ក្រៅពី បណ្តាក្រុមហ៊ុន ឧកញ៉ា​ និងអ្នករកស៊ីតាមអនឡាញទាំងនេះ ក៏មានបុគ្គលផ្សេងទៀតប្រកាសជួយទិញជាបន្តបន្ទាប់ផងដែរ។

យោងតាមការកត់ត្រា តម្លៃស្រូវប្រចាំថ្ងៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្លៃស្រូវសើម នៅតាមស្រុកនៃខេត្តមួយចំនួន ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥​ ស្រូវផ្ការំដួល មានតម្លៃចន្លោះពី ៩៥០រៀលទៅ១០៣០រៀល ក្នុងមួយគីឡូក្រាមទៅតាមតំបន់ , ស្រូវអូអឹម តម្លៃចន្លោះពី ៦១០រៀលទៅ ៦៥០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់ , ស្រូវកែង តម្លៃចន្លោះពី ៦៥០ទៅ៨០០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់, និងស្រូវស្រង៉ែ តម្លៃចន្លោះពី ៦៤០ទៅ៦៦០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់។

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា តម្លៃស្រូវបច្ចុប្បន្ននេះ បានធ្វើឱ្យកសិកររងការខាតបង់។ យ៉ាងណាមិញ ដើមហេតុចម្បងដែលនាំឱ្យតម្លៃស្រូវក្នុងឆ្នាំ២០២៥នេះ ធ្លាក់យ៉ាងគំហុក គឺដោយសារការកើនឡើងនៃផលិតកម្មស្រូវរបស់បណ្តាប្រទេសផលិតស្រូវធំៗ ខណៈបច្ចុប្បន្ន សហព័ន្ធស្រូវកម្ពុជា កំពុងធ្វើការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម ដើម្បីរកដំណោះស្រាយលើបញ្ហានេះ​៕