* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ ព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ទៅបន្ទាយស្រមោច ស្រុកជាំក្សាន្ត ជួសជុលរួចរាល់១០០%,លោក សំ លាងទ្រី អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង

03-11-2025 15:01

(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩២ តភ្ជាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ឆ្លងកាត់ឃុំកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ២ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនឡាវ ទៅកាន់តំបន់បន្ទាយស្រមោច ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ត្រូវបានក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលរួចរាល់១០០% ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមានបំណងទៅលេងកំសាន្តរមណីដ្ឋានទឹកធ្លាក់ព្រះនិម្មិត និងព្រំដែនឡាវ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «បន្ទាប់ពីអាកាសធាតុអំណោយផលគ្មានភ្លៀងអស់រយៈពេល៧ថ្ងៃ កន្លងមកនេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពបញ្ចប់ទាំងស្រុង១០០% នូវការងារជួសជុល និងកែលម្អកំណាត់ផ្លូវជាតិលេខ៩២ ដែលមានប្រវែង៩២.២គីឡូម៉ែត្រ ដែលជាផ្លូវក្រវាត់ព្រំដែនយ៉ាងសំខាន់ តភ្ជាប់ពីព្រំប្រទល់ ខេត្តព្រះវិហារ-ស្ទឹងត្រែង ទៅតំបន់បន្ទាយស្រមោច ក្នុងស្រុកជាំក្សាន្ត»។

ប្រធានមន្ទីរបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៩២នេះ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងកន្លងទៅ ដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅតាមចំណុចមួយចំនួន។ ដូច្នេះក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារក៏បានសម្រុកធ្វើការជួសជុលថែទាំផ្លូវនេះ ដោយថែមល្បាយដី កៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ក្នុងគោលបំណងធានាសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឡើងវិញ។

លោក សំ លាងទ្រី បានថ្លែងថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោកក៏បានថ្លែងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាចូលរួមថែរក្សាទាំងអស់គ្នា ប្រយោជន៍ឱ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង ដោយកុំចាក់ដីខ្ពស់ជាងផ្លូវ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន កុំចាក់ដីលុបលូ ឬលុបប្រឡាយបង្ហូរទឹក ដែលជាហេតុបង្កឱ្យមានការស្ទះ និងជន់លិចធ្វើឱ្យផ្លូវឆាប់ខូចខាតឡើងវិញ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាព និងអាយុជីវិតរបស់ផ្លូវជាតិ ពិសេសសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លុវគោកទាំងអស់គ្នា៕