* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តព្រៃវែង ដង្ហែអង្គកឋិនទាន ទៅកាន់វត្តជោតញ្ញាណ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

03-11-2025 15:40

(កោះកុង)៖ លោក ឡាយ ឡុងផេង និងក្រុមការងារសហការចលនាកសាងសមាជិកគណបក្សខេត្តព្រៃវែងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជោតញ្ញាណ និងពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានមូលមតិគ្នាជាឯកច្ឆន្ទផ្តួចផ្តើមរៀបចំពិធីបុណ្យ អង្គព្រះកឋិនទាន សាមគ្គី ដើម្បីដង្ហែទៅវេរប្រគេព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាវត្ត ជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា និង ដើម្បីរួបរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងទីអារាម។

លោក ឡាយ ឡុងផេង បានថ្លែងថា បុណ្យកឋិន គឺជា​បុណ្យ​១​របស់​ព្រះពុទ្ធសាសនា ដែលមាន​រយៈពេល​២៩​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។ អាច​និយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើម​ធ្វើបុណ្យ​កឋិន នៅក្រោយ​ថ្ងៃ​ចេញ​ព្រះវស្សា​។ ការចូល​ព្រះវស្សា​របស់​ព្រះសង្ឃ មាន​រយៈពេល​៣​ខែ​។

​កឋិន​កាល គឺជា​រដូវ​ដែល​ប្រជា​ពុទ្ធបរិស័ទ នាំយក​សំពត់​ជា​គ្រឿង​ស្លៀកដណ្តប់​របស់​ព្រះសង្ឃ មាន​ចីពរ​ជាដើម ទៅ​ប្រគេន​ព្រះសង្ឃ​។ បច្ចុប្បន្ន គេឃើញ​ពុទ្ធបរិស័ទ មិន​ត្រឹមតែ​ប្រគេន​ចីវរ​ទេ នៅ​ប្រគេន​ទេយ្យទាន​ផ្សេងៗ​ទៀត ដូចជា គ្រឿង​បរិភោគ និង ថ្នាំសង្កូវ ជាដើម រួមទាំង​បច្ច័យ​ផងដែរ (​ថវិកា​)​។

បើតាម​ព្រះ​វិន័យ វត្ត​មួយ អាច​ប្រារព្ធ​ពិធីបុណ្យ​កឋិន​បានតែ​មួយថ្ងៃ​គត់ ក្នុង​រយៈពេល​២៩​ថ្ងៃនេះ ដោយ​ប្រារព្ធ​នៅ​ថ្ងៃ​ណា​ក៏​បានដែរ តាម​ការរៀបចំ​របស់​គណៈកម្មការ​វត្ត និង​តាម​ការស្នើសុំ​របស់​ម្ចាស់​កឋិន​។ បុណ្យ​នេះ មិន​ត្រឹមតែ​ជា​បុណ្យ​បែប​ព្រះ​វិន័យ​ទេ តែ​ថែមទាំង​ក្លាយជា​បុណ្យប្រពៃណី​ខ្មែរ​ផងដែរ​។​

លោក ឡាយ ទ្បុងផេង បានគូសបញ្ជាក់ថា បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿង គង់វង្សស្ថិតស្ថេរនៅ យូរអង្វែង, ផ្តល់កម្លាំងកាយ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ, ដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឱ្យកើតសេចក្តីប្រមាថចំពោះ មហាកុសលរបស់ខ្លួនផងដែរ៕