* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកម្ដាយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងពុទ្ធបរិស័ទជិត៤ពាន់នាក់ មកពីតាមបណ្ដា២៥រាជធានី-ខេត្ដ ដង្ហែកឋិនទានមហាសាមគ្គី ទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា វត្ដធម្មបណ្ឌិត គិរីរម្យ

03-11-2025 15:58

(ភ្នំពេញ)៖ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ុក ប៉ូប៊ុនរិទ្ធ អ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ព្រមទាំងពុទ្ធបរិស័ទមកពី២៥រាជធានី-ខេត្ដ សរុបជិត៤ពាន់នាក់ បានអញ្ជើញដង្ហែកឋិនទានសាមគ្គី ទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា វត្ដធម្មបណ្ឌិត គិរីរម្យ នៅស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥។

កឋិនទានមហាសាមគ្គីនេះផងដែរ នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅសាលាធម្មសភា វត្តបទុមវតីរាជវរារាម នមស្ការព្រះរតនត្រ័យ និងសមាទានសីល និងចម្រើនព្រះបរិត្ត ។នាឱកាសនោះអ្នកឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ធម្មបណ្ឌិត ញឹក ប៊ុនថា ធ្វើកិច្ចស្វាគមន៍ និងប្រគេនបុណ្យ ជូនបុណ្យ ហើយបន្ដមានសម្តែងព្រះធម្មទេសនាដោយ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា។
ទន្ទឹមនឹងមានការប្រារព្ធពិធីនៅវត្ដបទុមវតីរាជររារាមនេះដែរ គឺនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គិរីរម្យផ្ទាល់ ក៏មានរៀបចំបទនមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនាដោយ ព្រះភិក្ខុសីលធរោ អូន ស៊ឹម ផងដែរ។សម្រាប់នៅយប់ថ្ងៃដដែលនេះក៏មានកម្មវិធីអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នៅកសិណទឹក ព័ទ្ធជុំវិញព្រះចូឡាម ឡណីចេតិយ ប្រវែង ៦០០ម៉ែត្រ និងអង្គុយសមាធិ នៅមាត់កសិណទឹកផងដែរ។

សម្រាប់ពុទ្ធបរិស័ទមួយចំនួននៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅ សាលាធម្មសភា វត្តបទុមវតីរាជវរារាម ចេញដំណើរមកកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិគិរីរម្យ។ បន្ទាប់ពីជួបជុំពុទ្ធបរិស័ទនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅគិរីរម្យ នៅម៉ោង ៨៖៣០នាទីព្រឹក ពន្យល់ធម៌ដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ព្រមទាំងជម្រាបអំពីការងារសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងគោរពជូនពរ បុណ្យកុសល ដល់មហាសប្បុរសជនទាំងអស់។ បន្ទាប់មកវេរអង្គកឋិនទានសាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មបណ្ឌិត វេរភត្តប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

សម្រាប់អ្នកផ្តើមបុណ្យ មានសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃ, ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា, គណៈកម្មាធិការប្រតិបត្តិ
និងទីប្រឹក្សាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា, គណៈកម្មការគ្រប់ផ្នែក និងពុទ្ធបរិស័ទនាទីស្វែងយល់ព្រះពុទ្ធសាសនា និងព្រះសង្ឃ ឥស្សរជន សប្បុរស មហាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ ដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។

ដូច្នេះក្នុងឱកាសបុណ្យកឋិនទានមហាសាមគ្គីនាថ្ងៃនេះ គឺជាថ្ងៃមួយប្រកបដោយមហានក្ខត្ដឬក្សមណ្ឌលដ៏ឧត្ដម ឋិតនៅក្នុងអភិលក្ខិតសម័យ ជាសិរីសួស្ដីជោគជ័យដ៏ឧត្ដុងឧត្ដមបរមសុខាមហាប្រសើរ។ សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅនៅក្នុងព្រះពុទ្ធសាសនា បានមូលមតិគ្នាជាឯកច្ឆ័ន្ធផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យកឋិកទានមហាសាមគ្គី ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលងត្រីមាសក្នុងព័ទ្ធសីមា ទីអារាម។ ពិធីនេះផងដែរដើម្បីចម្រើនក្នុងហេតុសំខាន់ៗបីយ៉ាងគឺ៖
១៖ ជីវិតមហកម្ម៖ គឺដើម្បីជប់លាងនូវអាយុជីវិតឱ្យរឹងរិតតែមានរស្មី កាន់តែភ្លឺស្វាងឡើងផង។
២៖ អាយុវឌ្ឍវនកម្ម៖ គឺដើម្បីចម្រើននូវអាយុឱ្យកាន់តែវែងទៅផង
៣៖ទក្ខិណានុប្បទានកម្ម៖ ដើម្បីឧទ្ទិសនូវមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វការីជណទាំងឡាយ មានជីដូនជីតា កុម៉ា ញាតិការទាំង៧សណ្ដាន ដែលបានលះលោកនេះ ទៅកាន់លោក។

បុណ្យកឋិនទាន ជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឃដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង៕