* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះវិហារ នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពរដ្ឋរងគ្រោះដោយសារគ្រាប់បែកចង្កោមកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែក១៦មករា

03-11-2025 17:00

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដែលរងគ្រោះដោយសារករណីផ្ទុះគ្រាប់បែកចង្កោមរបស់កងទ័ពថៃ ដែលបន្សល់ទុកក្រោយការផ្ទុះ អាវុធនៅតាមព្រំដែន។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយនឹងចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយជាមួយក្រុមគ្រួសាររងគ្រោះ ក្នុងហេតុការណ៍ផ្ទុះ គ្រាប់បែកចង្កោម ដែលបណ្តាលឱ្យកូនប្រុសជាទីស្រឡាញ់អាយុត្រឹម ១០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឪពុកបានរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនាពេលនេះ។

អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តជនរងគ្រោះដោយសារករណីផ្ទុះគ្រាប់បែកចង្កោម ត្រូវតាំងចិត្តឱ្យបានល្អ ខិតខំសម្រាកព្យាបាលជំងឺដើម្បីឱ្យឆាប់ជាសះស្បើយ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ជួបជុំគ្រួសារ បន្តប្រកបរបរចិញ្ជឹមជីវិតតាមធម្មតាតទៅទៀត។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោម១ករណី នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកបុរសជាឪពុកបានរងរបួសធ្ងន់។

តាមរបាយការណ៍របស់អាជ្ញាធរស្រុកជាំក្សាន្ត មុនពេលកើតហេតុ ម្តាយបាននាំកូនជាជនរងគ្រោះទៅមើលចំការដំឡូង លុះត្រឡប់មកវិញកូនរើសបានដុំដែកមួយកាន់រហូតដល់ផ្ទះ ហើយបានដើរទៅចង្ក្រានបាយ ដែលឪពុកកំពុងអង្គុយនៅទីនោះ រួចធ្វើការក្រឡុកដុំដែកនោះលេង ទើបបណ្តាលឱ្យផ្ទុះកក្រើកឡើងតែម្តង៕