* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកផលិតមាតិកា ដែលនិយាយប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ ចេញលិខិតកិច្ចសន្យាចំពោះមុខសមត្ថកិច្ច បញ្ឈប់នូវរាល់ទង្វើប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងខេត្តដទៃទៀត

03-11-2025 17:54

(ភ្នំពេញ)៖ អ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានធ្វើវីដេអូ និយាយប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ បានចេញលិខិតកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច បញ្ឈប់នូវរាល់ទង្វើរបស់ខ្លូន ប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងខេត្តដទៃ។ នេះបើតាមកិច្ចសន្យា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥។

ក្នុងកិច្ចសន្យា បានសរសេរថា «ខ្ញុំបាទឈ្មោះ តែត បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវ ខេត្តតាកែវ កាន់អត្តសញ្ញាណបណ្ណលេខ ១០១៤៤៧៣២០ លេខទូរស័ព្ទ ០៨៦ ២៤ ៨៦ ០០»។

លោក តែត បញ្ញា សូមធ្វើការសន្យាចំពោះមុខសមត្ថកិច្ច៖

១៖ បញ្ឈប់នូវរាល់ទង្វើទុច្ចរិតទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ខេត្តតាកែវ
២៖ បញ្ឈប់នូវរាល់ទង្វើទុច្ចរិតទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខេត្តដទៃ
៣៖ មិនធ្វើខ្លួនជាក្មេងទំនើង បង្ករបញ្ហាផ្សេងៗដល់សង្គមជាតិ
៤៖ មិនធ្វើសកម្មភាពទាំងឡាយណាដែលខុស និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
៥៖ ក្នុងករណីដែលខ្ញុំបាទមិនអនុវត្តតាមកិច្ចសន្យាខាងលើ ខ្ញុំបាទយល់ព្រមប្រគល់សិទ្ធិ ជូនសមត្ថកិច្ចចាត់ចែង តាមច្បាប់ជាធរមាន។

សូមជម្រាបថា ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ ដែលពួកគាត់ចាត់ទុកថា ការបង្កើតមាតិកាបែបនេះ នាំឱ្យមានការស្អប់ខ្ពើម និងការរើសអើង។

អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថាខេត្តតាកែវ។

បន្ទាប់មកអ្នកផលិតមាតិការូបនេះ ក៏បានចេញវីដេអូមកសុំទោស ដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ចំពោះកំហុសឆ្គងរបស់ខ្លួន ហើយក្រសួងព័ត៌មាន បានអប់រំណែនាំអ្នកផលិតមាតិការូបនោះ រួចរាល់ហើយផងដែរ៕