* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន ចុះសួរសុខទុក និងដាស់តឿននិស្សិតនៅទីក្រុងសៀងហៃ ត្រូវខិតខំរៀនដើម្បីរក្សាអាហារូបករណ៍ឱ្យបានចប់ស្ថាពរ

04-11-2025 10:48

(ទីក្រុងសៀងហៃ)៖ លោក អ៊ុំ វុទ្ធទីជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរទុក និងរៀបចំអាហារសមាគ្គីជូន និស្សិតកំពុងសិក្សានៅទីក្រុងសៀងហៃសរុបប្រមាណ១១០នាក់។

ជំនួបនេះ មានការសម្របសម្រួលដោយលោក ស្រី ហេង គីមអេង ប្រធាននិស្សិតនៅទីក្រុងសៀងហៃ សមាជិកក្រុមប្រឹក្សាភិបាលសមាគម, លោក ហោ តារា សមាជិកក្រុមប្រឹក្សាភិបាលសមាគម, លោក ជុំ បុណ្យរុង ទីប្រឹក្សាសមាគម , លោក ហុង ហេង ទីប្រឹក្សាសមាគម ព្រមទាំងលោក ខុន សារឿន កុងស៊ុល ដែលតំណាងឲ្យលោក ងួន វិសុទ្ធ អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ។

លោក អ៊ុំ វុទ្ធទី ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា , លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ចំពោះនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងសៀងហៃ ប្រទេសចិន។

លោក អ៊ុំ វុទ្ធទី ក្នុងនាមស្ថាបនិកសមាគមនិស្សិត បានដាស់តឿននិស្សិត ត្រូវខិតខំរៀនសូត្រ ធ្វើយ៉ាងរក្សាអាហារូបករណ៍ឱ្យបាន ដើម្បីឈានទៅបញ្ចប់ការសិក្សាដោយជោគជ័យនាពេលខាងមុខ ព្រមទាំងណែនាំឱ្យនិស្សិតត្រូវបន្តសាមគ្គីភាព ឯកភាពគ្នា ដើម្បីជំរុញកិត្យានុភាពជាតិកម្ពុជានៅលើឆាតអន្តរជាតិ។

ជាមួយគ្នានេះដែរ លោក អ៊ុំ វុទ្ធទី បានកោតសរសើរចំពោះនិស្សិតកម្ពុជាសិក្សាទីក្រុងសៀងហៃ ក្រៅពីការសិក្សា បានឆ្លៀតពេលវេលា ក្នុងការបន្តផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជា និងឱកាសវិនិយោគនៅកម្ពុជា ជូនប្រជាពលរដ្ឋចិន និងអ្នកវិនិយោគចិន ដើម្បីបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ជាថ្មីម្តងទៀត សមាគមនិស្សិត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានបន្តគាំទ្រ និងបានឧបត្ថម្ភដ៏ថ្លៃថ្លា នូវសម្ភារៈសិល្បជាច្រើន ដល់សមាគមនិស្សិត ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ អរិយធម៌ខ្មែរ និងតំបន់ទេសចរណ៍កម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍ចិន មកទស្សនានៅកម្ពុជា៕