* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មនុស្ស២៦នាក់ស្លាប់នៅហ្វីលីពីន ដោយសារការវាយប្រហារនៃព្យុះ Kalmaegi

04-11-2025 18:05

(ម៉ានីល)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បានឱ្យដឹងថា មនុស្សកើនដល់យ៉ាងហោច២៦នាក់ហើយបានស្លាប់ ក្រោយព្យុះឈ្មោះ Kalmaegi បានវាយប្រហារចំភាគកណ្តាលប្រទេស ដោយនាំមកជាមួយនូវភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងក្លា ហើយបង្ខំឱ្យមនុស្ស​រាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្យុះ Kalmaegi បានធ្វើដំណើរមកដល់ហ្វីលីពីន នាថ្ងៃអង្គារនេះ ជាមួយកម្លាំងខ្យល់បក់ចន្លោះ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានព្យាករថា នឹងចេញផុតទៅសមុទ្រចិនខាងត្បូងនៅថ្ងៃពុធ។ ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួននៅទូទាំងតំបន់ Visayas ក្នុងនោះរួមមានទាំងនៅភាគខាងត្បូងកោះ Luzon និងភាគខាងជើងកោះ Mindanao។ បើតាមអាជ្ញាធរហ្វីលីពីន ភាគច្រើននៃអ្នកបាត់បង់ជីវិត គឺដោយសារលង់ទឹក ក្នុងនោះ២១នាក់ នៅខេត្ត Cebu ជាទីដែលក្រុងជាច្រើន បានរងការជន់លិច។

គួរបញ្ជាក់ថា ការមកដល់នៃព្យុះ Kalmaegi គឺស្របពេលហ្វីលីពីន ដែលជាប្រទេសរងគ្រោះដោយសារព្យុះត្រូពិក និងទីហ្វុង ជាមធ្យមចំនួន២០ ក្នុងមួយឆ្នាំៗ ទើបតែជួបប្រទះគ្រោះធម្មជាតិជាបន្តបន្ទាប់ អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ដែលរួមមានទាំងគ្រោះរញ្ជួយដី និងព្យុះបោកបក់។ បន្ទាប់ពីហ្វីលីពីន ព្យុះ Kalmaegi ត្រូវបានព្យាករថា នឹងធ្វើដំណើរទៅដល់វៀតណាមថែមទៀត ក្នុងសប្តាហ៍នេះ។