* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គកឋិនទានសមាគម «វត្តហ្លួង» ប្រមូលបច្ច័យបានជាង៣ម៉ឺនដុល្លារ ទុកសម្រាប់អភិវឌ្ឍន៍ច្រាំងស្ទឹង ឱ្យក្លាយទៅជាកន្លែងវិបស្សនា និងសម្រាប់កសាងសមិទ្ធផលនានាបន្ថែមទៀត

05-11-2025 08:56

(ពោធិ៍សាត់)៖ ពុទ្ធសាសនិកមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានចូលរួមដង្ហែអង្គកឋិនទានសមាគម ក្រោមគំនិតផ្ដួចផ្ដើមពីអាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីវេរត្រ័យចីវរ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមា «វត្តហ្លួង» ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយប្រមូលបច្ច័យកសាង សរុបប្រមាណជាង៣ម៉ឺន ២ពាន់ដុល្លារ ក្នុងនោះប្រាក់រៀល ចំនួន៥៩លាន៦៨ម៉ឺនរៀល និងប្រាក់ដុល្លារ ចំនួន១ម៉ឺន៨ពាន់ដុល្លារ ទុកសម្រាប់អភិវឌ្ឍន៍ច្រាំងស្ទឹង ឱ្យក្លាយទៅជាកន្លែងវិបស្សនា និងសម្រាប់កសាងសមិទ្ធផលនានាបន្ថែមទៀត។

អង្គកឋិនទានសមាគម បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ ទៅតាមពេលវេលាកំណត់ នាថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង។

បើតាមព្រះគ្រូគម្ពីររក្ខិតវង្ស ខាត់ ខេមរា ព្រះគ្រូចៅអធិការវត្តហ្លួង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបញ្ជាក់ពីអត្ថន័យ នៃបុណ្យកឋិនទានថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ គឺបុណ្យកឋិនទាន ធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រង នៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើបានតែម្ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

ព្រះចៅអធិការវត្តហ្លួង មានសង្ឃថេរដីកាថា «កឋិន» គឺជាសំពត់ ដែលទាយក ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថា «ចីវរ» ទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ រួចមកហើយ។ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឱ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិន បានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនា ក៏បានអានិសង្ស៥យ៉ាងដែរ។

គ្រូគម្ពីររក្ខិតវង្ស ខាត់ ខេមរា ព្រះគ្រូចៅអធិការវត្តហ្លួង មានថេរដីកាបន្តថា អង្គកឋិនទានសមាគមនេះ រួមមាន៖
*ទី១៖ អង្គកឋិនទាន ដឹកនាំដោយលោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ ប្រគេនបច្ច័យសម្រាប់កសាង ចំនួន៦ពាន់ដុល្លារ។
*ទី២៖ អង្គកឋិនទាន ដោយបានការចូលរួម របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ចំនួន៥លានរៀល។
*ទី៣៖ អង្គកឋិនទាន ដោយបានការចូលរួម របស់លោកវរសេនីយ៍ទោ ដោក យ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងភរិយា ចំនួន១ម៉ឺនដុល្លារ។

ក្រៅពីនោះបច្ច័យ បានមកពីអង្គកឋិន របស់ពុទ្ធបរិស័ទ មកពីក្នុង និងក្រៅខេត្ត ប្រមូលបច្ច័យ សម្រាប់អភិវឌ្ឍន៍ច្រាំងស្ទឹង ឱ្យក្លាយទៅជាកន្លែងវិបស្សនា និងសម្រាប់កសាងសមិទ្ធផលនានាបន្ថែមទៀត សរុបបានប្រមាណ ៣ម៉ឺន២ពាន់ដុល្លារ ក្នុងនោះប្រាក់រៀល ចំនួន៥៩លាន៦៨ម៉ឺនរៀល និងប្រាក់ដុល្លារ ចំនួន១ម៉ឺន៨ពាន់ដុល្លារ។

ព្រះគ្រូចៅអធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ, លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងលោកជំទាវ, លោកវរសេនីយ៍ទោ ដោក យ៉េត និងភរិយា រួមជាមួយពុទ្ធបរិស័ទទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា «វត្តហ្លួង»នេះ និងសូមឱ្យបុណ្យកុសល នៃកម្លាំងមហាសាមគ្គីនេះ តាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនទាំងអស់គ្រប់ទិវារាត្រី៕