* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋនៅស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នឹងទទួលបានអំពូលសូឡា បន្ថែមទៀត ដើម្បីបំភ្លឺក្នុងមូលដ្ឋាន

05-11-2025 09:03

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នឹងទទួលបានអំពូលសូឡា (អំពូលភ្លើងទេវតា) បន្ថែមទៀត ដើម្បីបំភ្លឺក្នុងមូលដ្ឋាន តាមដងផ្លូវជាតិលេខ៣៧០ ចាប់ពីឃុំចក ឆ្ពោះមកចំណុចកែងផ្លូវជាតិលេខ១១ ទីប្រជុំជនស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា អំពូលសូឡា ចំនួន៦១៤ បង្គោល ជាអំណោយរបស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ត្រូវផ្តល់ និងតម្លើងជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ តាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជួយលើកកម្ពស់ការថែទាំសុខភាព ពង្រឹងសុវត្ថិភាព និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកមានប្រសាសន៍បន្តថា អំពូលសូឡាអំណោយ សម្តេចធិបតីប្រែក្លាយជនបទទៅជាទីក្រុង ព្រោះថាភ្លើងសូឡា ដែលកន្លងមកអំពូលសូឡា ដែលត្រូវបានប្រសិទ្ធនាមថាជាភ្លើងទេវតា បានចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដូចជាបានផ្តល់ជាអគ្គិសនីបំភ្លឺក្នុងមូលដ្ឋាន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋមាន ការរស់ប្រកបដោយភាពស្អាត មានសោភ័ណភាព បានធ្វើដំណើរ រួមទាំងការដើរហាត់ប្រាណ ដូចប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជននិងទីក្រុង។

សូមបញ្ជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារច្នាក់ជាតិ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ សហការជាមួយរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កាលពីពេលថ្មីៗកន្លងមកនេះ បានតម្លើងអំពូលសឡានេះ ជូនប្រជាពលរដ្ឋរួចហើយ ដើម្បីដាក់បំភ្លឺតាមបណ្តោយផ្លូវលេខ ៣៧០ ចាប់ពីឃុំដំរិល (ព្រំប្រទល់ស្រុកត្បូងឃ្មុំ) រហុតដល់ឃុំចក។

អំពញលសូឡាជាច្រើនបន្ថែមទៀត នឹងត្រូវតម្លើងបន្ថែមជូនប្រជាពលរដ្ឋ ចាប់បន្តពីឃុំគងជ័យ នៅតាមបណ្តោយផ្លូវ៣៧០នេះ និងឆ្ពោះមកផ្សារអូររាំងឪ កែងនឹងផ្លូវជាតិលេខ១១ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕