* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសចរ បង្ហាញក្តីរំភើប ពេលឃើញរមណីយដ្ឋានអង្គរមានភ្ញៀវទេសចរមកទស្សនាច្រើនកុះករ នាថ្ងៃបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំនេះ

05-11-2025 14:30

(សៀមរាប​)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺមានទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនារមណីយដ្ឋានអង្គររាប់ម៉ឺននាក់។ ចំណោមអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ ដែលហាក់ដូចជាមានការណាត់ជួបជុំមហាគ្រួសារខ្មែរនៅលើទឹកដីពិសិដ្ឋនេះ គឺមានខ្លះទើបតែបានមកទស្សនាលើកដំបូងនៅក្នុងឆាកជីវិតរបស់ពួកគេ។

យុវជនម្នាក់ មកពីខេត្តកំពង់ស្ពឺ ដែលទើបតែមកទស្សនាអង្គរលើកដំបូងក្នុងថ្ងៃឈប់សម្រាកពីការងារនៃថ្ងៃបុណ្យជាតិ បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ និងទេសភាពវាលស្មៅ ព្រមទាំងរុក្ខជាតិពណ៌បៃតងដ៏ស្រស់បំព្រងយ៉ាងស្រស់ស្អាត។

លោក ឃី សុខ ដែលមកទស្សនាតំបន់អង្គរ ម្នាក់ទៀត ក៏មានអារម្មណ៍រំភើបនៅពេលឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ មកលេងអង្គរនៅថ្ងៃ ឈប់សម្រាករយៈពេល៣ថ្ងៃនេះដែរ។ ដោយសារតែរយៈនៃថ្ងៃបុណ្យប្រពៃជាតិ នេះមានមនុស្សជាច្រើន បើកបរយានយន្តគ្រប់ប្រភេទ ចូលទៅទស្សនាតំបន់អង្គរ គឺលោក ឃី សុខ ក៏សូមឱ្យអ្នកដែលមកទស្សនាអង្គរទាំងអស់ ត្រូវចេះយោគយល់និងអធ្យាស្រ័យដល់គ្នា ព្រមទាំងថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន ឬដើរប្រជ្រៀតគ្នានៅតាមចំណុចឬទីតាំងណាដែលមានមនុស្សកកកុញខ្លាំង។

ចំណែកលោកយាយ ផុន រ៉េត អាយុ៧៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តកណ្តាល ប្រសាសន៍ថាគាត់ ធ្លាប់បានមកទស្សនាអង្គរចំនួនបួនលើកមកហើយ។ លោកយាយបន្ថែមថា ពេលមកទស្សនាអង្គរលើកនេះ ឃើញថាទេសភាពវាលស្មៅ ព្រៃឈើ ព្រមទាំងផ្លូវដើរថ្មើជើងកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ ស្រួលធ្វើដំណើរទស្សនាជាងមុន ដោយអាជ្ញាធរជាតិអប្សរាមានការរៀបចំកែលំអបានយ៉ាងល្អ។

លោកយាយ បញ្ជាក់ទៀតថា នេះជាលើកទី១ការដែលមកទស្សនាអង្គរចំពេលថ្ងៃបុណ្យមានមនុស្សច្រើនកុះករ ធ្វើឱ្យគាត់មានអារម្មណ៍សប្បាយរីករាយប្លែកខុសពីពេលមុនៗ។ លោកយាយ ក៏បានស្នើសុំឱ្យពលរដ្ឋខ្មែរទាំងអស់ដែលមកទស្សនាអង្គរក្នុងពិធីបុណ្យឆ្នាំនេះ ជួយថែរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ព្រោះប្រាង្គប្រាសាទជាទីសក្ការៈ។

គ្រូបង្រៀនម្នាក់ទៀត ដែលមកពីសាលាប៊ែលធី នៃរាជធានីភ្នំពេញ បានប្រាប់ថាគាត់ទើបតែបានមកឃើញអង្គរវត្តជាលើកដំបូងនៃជីវិត។ លោកបានបង្ហាញអារម្មណ៍រីករាយ និងត្រេកអរព្រមទាំងស្ញប់ស្ញែងជាងខ្លាំង នៅពេលឃើញប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យ ព្រមទាំងនៅតំបន់អង្គរមានបរិស្ថានស្រស់ស្អាត ដែលស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទេសចររូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទេសចរគ្រប់រូប ជួយចូលរួមថែរក្សាបរិស្ថាន រក្សាសណ្តាប់ធ្នាប់ ដោយចោលសំរាមឱ្យបានត្រឹមត្រូវក្នុងបំណងរួមគ្នាជួយលើកតម្លៃរមណីយដ្ឋានអង្គរនៃយើង៕