* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

និស្សិតកម្ពុជា៤៥០រូប សិក្សានៅប្រទេសចិន៖ មោទនភាពជាតិជាប់ជានិច្ច

05-11-2025 18:21

(ប្រទេសចិន)៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ដែលបានចេញដំណើរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយលោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស អមដំណើរដោយសមាជិក៣៥រូបប នាំយកនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងការយកចិត្តទុកដាក់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ប្រធានគណៈកម្មាធិការ និងជាប្រធានសមាគមអ.ម.ត ជូនដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អ.ម.ត និងនិស្សិតអាហារូបករណ៍នានាសរុបប្រមាណ៤៥០រូប ដែលកំពុងសិក្សានៅក្នុងប្រទេសចិន (ក្រុងKunming ១២០រូប, ក្រុងChangsha ៣៥រូប, ក្រុងTianjin ៣០រូប, ក្រុងWuhan ៩០រូប ក្រុងHefei ៦០រូប, ក្រុងXiamen ២០រូប និងរដ្ឋធានីBeijing ១០០រូប)។

ឆ្លើយតបនឹងផែនការសកម្មភាពរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ជាទៀងទាត់តាមកាលវិភាគដែលបានកំណត់ លោក ឡាវ វ៉ាន់ បានជម្រាបជូនថា ជារៀងរាល់ឆ្នាំ ការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត តែងបានដាក់ផែនការមកបំពេញបេសកកម្មការងាររបស់ខ្លួនក្នុងប្រទេសចិន តាមគោលដៅសាកលវិទ្យាល័យដែលនិស្សិតអាហារូបករណ៍ អ.ម.ត កំពុងបន្តការសិក្សា។

លោក ឡាវ វ៉ាន់ បានសង្កត់ធ្ងន់ថា រាល់លើកនៃដំណើរបេសកកម្ម គណៈប្រតិភូតែងរៀបចំនូវកម្មវិធីទទួលទានអាហារសាមគ្គី និងសំណេះសំណាលដោយផ្ទាល់ជាមួយនិស្សិតអាហារូបករណ៍ដើម្បីឈ្វេងយល់ ពីស្ថានភាពជាក់ស្តែងនៃការសិក្សា និងសកម្មភាពប្រចាំថ្ងៃរបស់និស្សិត។ ជំនួបនេះមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់និស្សិតកម្ពុជា គឺបានឆ្លុះបញ្ចាំងពីឥរិយាបទដ៏ល្អផូផង់របស់ខ្មែរ តែងតែសាមគ្គីភាពមិនថាទៅដល់ទីណា។

និស្សិតកម្ពុជាប្រមាណ៤៥០រូប បានទទួលដំបូន្មានល្អៗពីគណៈប្រតិភូ ដូចជា ការពង្រឹងសាមគ្គីភាពខ្មែរតែមួយ, ការបង្កើនគុណភាពនៃការសិក្សា, ការពន្លាតទស្សនីយភាពអរិយធម៌វប្បធម៌ខ្មែរលើឆាកអន្តរជាតិ និងការទទួលបទពិសោធន៍ល្អ-ទំនើបជឿនលឿន-ឌីជីថលកម្ម-បៃតងភាព-ចីរភាពពីប្រទេសចិន យកមកអនុវត្តដោយផ្ទាល់នៅប្រទេសកម្ពុជាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្មសង្គម ស្របតាមគោលនយោបាយជាតិ ឆ្នាំ២០៣០ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។

សូមបញ្ជាក់ថា គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងសមាគម អ.ម.ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានការិយាល័យគ្រឹះស្ថានសិក្សា និងការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស ជាសេនាធិការ និងមានបេសកកម្មដ៏សំខាន់មួយ ក្នុងការស្វះស្វែងបង្កើនបរិមាណអាហារូបករណ៍ ដល់និស្សិតកម្ពុជាមកសិក្សាកម្រិតឧត្តមសិក្សាក្នុងប្រទសចិន ហើយការិយាល័យទាំងពីរស្វាគមន៍យ៉ាងកក់ក្តៅនូវរាល់គ្រប់អង្គពាក់ព័ន្ធនានាដែលមករួមសហការក្នុងការចែករំលែក ការផ្តល់ និងការបំពេញបន្ថែមបរិមាណអាហាររូបករណ៍៕