* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅលើបូរីវប្បធម៌កោះសំពៅមាស

06-11-2025 08:54

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ សមាជិកាសាខាសមាគមនារីខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងអុជកាំជ្រួច បង្ហោះគោម និងប្រគុំតន្ត្រី នៅលើបូរីវប្បធម៌កោះសំពៅមាស ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើង។

ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកចូលរួមទស្សនាកម្សាន្ត ដើម្បីចូលរួមអបអរសាទរ និងបង្កើនភាពសប្បាយរីករាយ ឱ្យកាន់តែមានភាពអធិកអធម បន្ថែមទៀត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំនេះផងដែរ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤, ១៥កើត និង១រោជ ខែកក្ដិក ដែលមានរយៈពេលបីថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។

លោកបានបន្ថែមថា នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ដែរ នៅចំណុចខាងលើស្ពានអាកាស ត្រេីយខាងលិចស្ទឹងពោធិ៍សាត់ យើងបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ លក្ខណៈមិត្តភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព គឺដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធន៍ និងដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងគ្រប់មជ្ឈដ្ឋាន ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសព្រះរាជពិធីបុណ្យអុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោកបន្ថែមថា ការពិតទៅរដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការប្រារព្ធពិធីប្រណាំងទូកថ្នាក់ខេត្ត តែដោយសារស្ថានភាពជម្លោះព្រំដែនធូរស្រាល ពោលគឺក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួ ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងមានការចូលរួមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ទើបគ្រប់បណ្តាស្រុក មន្ទីរ អង្គភាពជំនាញ និងវត្តអារាម ក្នុងខេត្តបានស្រុះស្រួលនាំគ្នាប្រារព្ធឡើង។

សូមបញ្ជាក់ថា ថ្ងៃបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើកោះសំពៅមាសឆ្នាំនេះ មានរៀបចំគ្រឿងរន្តាប់ បុសបុក ទៅតាមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ព្រមទាំងមានជូនភ្ជាប់ទស្សនីយភាព សម្តែងរបាំជូនពរ, ពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី, ពិធីអុជទៀនធូបថ្វាយព្រះរតនៈត្រៃ និងបារមីគ្រប់ទិសទី, ពិធីប្រកាសទេវតា បារមីគ្រប់ទិសទី, ពិធីលើកដង្វាយថ្វាយព្រះខែ, ពិធីសម្រក់ទៀនជ័យ តាមក្រុង ស្រុកទាំង៧, ពិធីដាល់អំបុកជានិម្មិតរូប, ពិធីអកអំបុក, ពិធីបណ្តែតប្រទីប, ពិធីអុជកាំជ្រួច, ពិធីបង្ហោះគោម និងការប្រគុំតន្ត្រី ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕