* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន បានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា ជិត១៦លានម៉ែត្រគូប

06-11-2025 09:19

(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់ បានចំនួន១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។ ដោយឡែកគ្រាន់តែក្នុងខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ២លានម៉ែត្រគូប។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ គឺស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់សខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ចំពោះភាពស្អាត គឺក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយ ដាក់ចេញជាយុទ្ធនាការ និងអនុវត្តសកម្មភាព ដើម្បឱ្យកម្ពុជាមានភាពស្អាតទាំងនៅលើផ្ទៃដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ។ ចំពោះភាពស្អាតក្នុងទឹកនេះ ក្រសួងបរិស្ថានបានរួមបញ្ចូលយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ និងបរិស្ថាន។ កន្លងមកនេះ ម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា បានចូលរួមជាបន្តបន្ទាប់បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដើម្បីរួមគ្នាទប់ស្កាត់ការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ នាំឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា បានថ្លែងថា ការទប់ស្កាត់ការបញ្ចេញសំណល់រាវដែលនាំឱ្យមានការបំពុលបរិស្ថាន បានចែងតាមច្បាប់ជាធរមានរបស់កម្ពុជា ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹងការបញ្ចេញសំណល់ ឬសារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញសំណល់រាវ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់។ លើសពីនេះការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះដែរ រោងចក្រ សហគ្រាស និងក្រុមហ៊ុនចំនួ៦១ទីតាំង បានចុះកិច្ចសន្យា ក្នុងនោះមាន៤៨ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរៀងៗខ្លួន៕