* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានផ្លូវលេខ៣៧០ ស្អាត និងអំពូលសូឡាបន្ថែម

06-11-2025 13:51

(ត្បូងឃ្មុំ)៖ រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុនទទួលសាងសង់ផ្លូវ បានចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង និងរៀបចំពិធីបើកការដ្ឋានជួសជុលស្ដារផ្លូវលេខ៣៧០ ឱ្យបានស្អាតឡើងវិញ និងដាក់អំពូលសូឡានៅតាមដងផ្លូវនេះបន្ថែមទៀត ចាប់ពីភូមិសាស្រ្តឃុំគោងជ័យ ឆ្ពោះទៅទីប្រជុំជនផ្សារអូររាំងឪ កែងនឹងផ្លូវជាតិលេខ១១។

សូមបញ្ជាក់ថា ផ្លូវលេខ៣៧០ មានប្រវែង ៣០,០០០ម៉ែត្រឆ្លងកាត់ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ បានដំណើរការជួសជុល និងស្តារឡើងវិញបានល្អ មានប្រវែង ២៤,០០០ម៉ែត្រ និងតម្លើងភ្លើងសូឡាបំភ្លឺ ជូនប្រជាពលរដ្ឋប្រើប្រាស់ រួចហើយកាលពីពេលថ្មីៗកន្លងមកនេះ។ ដោយឡែកដំណើរការជួសជុលដំណាក់កាលទីពីរ លើកំណត់ផ្លូវនៅសល់ ប្រវែងប្រមាណ ៦,០០០ម៉ែត្រទៀត ចេញពីឃុំគងជ័យ ឆ្ពោះមកភ្ជាប់ផ្លូវជាតិលេខ៧ ទីប្រជុំជនស្រុកអូររាំងឪ ក៏នឹងចាប់ផ្តើមនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦។

កន្លងមក ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានសហការ និងគាំទ្រដល់ដំណើរជួសជុលផ្លូវ៣៧០នេះ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលតរដ្ឋ ដឹកជញ្ជូនកសិផល ធ្វើដំណើរងាយស្រួល និងជួយចូលរួមការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាននាំយក និងតម្លើងអំពូលសូឡា ចំនួន៦១៤ ដើម ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋ សម្រាប់បំភ្លឺតាមបណ្តោយផ្លូវលេខ៣៧០នេះ ផងដែរ។

អំពូលភ្លើងសូឡា ឬ «អំពូលភ្លើងទេវតា» ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងបានផ្តល់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំនាពេលនេះ ពិតជាការចូលរួមចំណែក ជួយអភិវឌ្ឍនៅមូលដ្ឋាននានា សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

កន្លងមកនេះប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីលើទឹកដីស្រុកអូររាំងឪ ក៏ដូចជាតាមមូលដ្ឋាននាក្នុងខេត្តត្បូងឃ្មុំ ជាពិសេសសមិទ្ធផល ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់លើសុខទុក្ខ ជួយកាត់បន្ថយការលំបាក និងជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់៕