* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរឱ្យក្រុមហ៊ុន Motorola Inc ពិនិត្យលទ្ធភាព សិក្សាពីឱកាសបង្កើតរោងចក្រនៅប្រទេសកម្ពុជា

06-11-2025 16:45

(វ៉ាស៊ីងតុន ឌីស៊ី)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hallie Offen ប្រធានផ្នែកកិច្ចការងារជាមួយរដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន Motorola Inc. ដែលជាក្រុមហ៊ុនមាន ឥទ្ធិពល និងចាស់វស្សាមួយក្នុងប្រវត្តិសាស្ត្រ នៃវិស័យបច្ចេកវិទ្យា និងគមនាគមន៍នៅក្នុងពិភពលោក។

គោលបំណងនៃជំនួបនាឱកាសនេះ គឺដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍបច្ចេកវិទ្យា ទំនាក់ទំនង សន្តិសុខសាធារណៈ និងការទាក់ទាញរោងចក្រផលិត គ្រឿងបង្គុំ អេឡិចត្រូនិច មកកាន់កម្ពុជា។ កិច្ចពិភាក្សា បានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយផ្តោតលើចំណុច គន្លឹះទាំងផ្នែកវិនិយោគ និងផ្នែកបច្ចេកទេស ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីលក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តពន្ធដារខ្ពស់ ក្រោមច្បាប់ វិនិយោគថ្មី សម្រាប់ក្រុមហ៊ុន ដែលវិនិយោគលើ ការផលិតគ្រឿងបង្គុំ ទូរគមនាគមន៍ ឬ ឧបករណ៍ អេឡិចត្រូនិកផ្សេងៗ។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ បានសំណូមពរទៅកាន់ក្រុមហ៊ុន Motorola ក្នុងការពិនិត្យ លទ្ធភាព សិក្សាពីឱកាសបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលវានឹងចូលរួមជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ សកល របស់ក្រុមហ៊ុន ក៏ដូចជាបង្កើត ការងារជំនាញបន្ថែម នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបលោកប្រធាន បានបង្ហាញនូវការចាប់អារម្មណ៍ ជាវិជ្ជមានចំពោះបរិយាកាស វិនិយោគថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង។ ក្រុមហ៊ុនក៏បានបង្ហាញចេតនាក្នុងការ បន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវាយតម្លៃលទ្ធភាព ក្នុងការពង្រីក វត្តមានអាជីវកម្មនៅកម្ពុជា ទាំងការវិនិយោគដោយផ្ទាល់ និងតាមរយៈការផ្តល់ដំណោះស្រាយ បច្ចេកវិទ្យា សម្រាប់រដ្ឋាភិបាល និងវិស័យឯកជន។

ជំនួបនេះត្រូវបានចាត់ទុកជាការបោះជំហានថ្មីមួយ ក្នុងការទាក់ទាញវិនិយោគ លើវិស័យបច្ចេកវិទ្យាទំនាក់ទំនងដ៏សំខាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថលរបស់កម្ពុជា៕