* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​ក្រោម​ និងលេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខែ្មរ​ក្រោម​ និងព្រះសង្ឃខ្មែរក្រោម ចុះសួរសុខទុក្ខ និងនាំអំណោយជូនស្នងការដ្ឋានបនគរបាលខេត្តឧត្តរមានជ័យ

08-11-2025 10:19

(ឧត្តរមានជ័យ)៖ គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​ក្រោម​ និងលេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខែ្មរ​ក្រោម​ និងព្រះសង្ឃខ្មែរក្រោម នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿង ឧបភោគ បរិភោក ប្រគល់ជូនអង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

សកម្មភាពនេះ ត្រូវបានសម្របសម្រួលដោយលោក​ សាន​ សាង​ ទីប្រឹក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា។ ប្រតិភូទាំងមូល ត្រូវបានទទួល​បាន​ស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក សាន សាង បាននាំយក​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ​ទុក្ខ​ពី​សម្តេចតេជោ ហ៊ុន សែន ជូនលោកស្នងការ ស្នងការរង និងមន្ត្រីនគរបាលទូទាំង​ខេត្ត​ឧត្តរមានជ័យ ជាមួយការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ​ជូនប្រជាពលរដ្ឋ។

លោក សាន សាង បានឱ្យដឹងថា គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​ក្រោម​ ដឹក​នាំដោយ​ លោក​ សាង​ សេរី​មុនី​ ដែល​មាន​ចំនួន ៦​សមាគម​ ខ្មែរ​ក្រោម​ផ្សេង​ទៀត​ ជា​សមាជិក​ និង​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខែ្មរ​ក្រោម​ ដែល​មាន​ចំនួន ៩​សមាគម​ខ្មែរ​ក្រោម​ ជាសមាជិកនៅកម្ពុជា​ ​ដឹកនាំ​ដោយ​លោក​ សឺន​ យឿង​ និង​ព្រះ​សង្ឃ​ខ្មែរ​ មានដេីម​កំណេីត​ខ្មែរ​ក្រោម​ចំនួន​ ៩​អង្គ​ និមន្ត​មកពី​វត្ត​ សាមគ្គី​រង្សី​ និង​ វត្ត​តាំង​ក្រសាំង​ខាង​ជេីង​ វត្ត​បទុមវត្តី​ បាននាំ​យកអំណោយ​មក​ជូន​អង្គភាព​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​នាពេលនេះ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម បានធ្វើសកម្មភាពសម្បុរសជាហូរហែ​ នៅតាមបណ្តាខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ក្នុង​ស្មារតីជួយយកអាសាគ្នារវាងខ្មែរ និងខ្មែរពេលជួបការលំបាក។

លោក សាន សាង បានថ្លែងក្នុងឱកាសនោះថា ពេលបងប្អូនខ្មែរកណ្តាលមានទុក្ខ បងប្អូនខ្មែរក្រោម សូមចូលរួមសុខទុក្ខជាមួយកងកម្លាំង ជាមួយកងទ័ព ជាមួយនគរ​បាល និងជាមួយបងប្អូនខ្មែរកណ្តាល។ នៅពេលយើងមានទុក្ខ គឺយើងមានទុក្ខ​ជា​មួយ​គ្នា ក្នុងមហាគ្រួសារខ្មែរ ដែលមានឈាមជ័រជាខ្មែរដូចគ្នា ដូចប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន «ខ្មែរតែមួយ នៅទីណាក៏ខ្មែរ»។

លោក សាន សាង ថ្លែងបញ្ជាក់ទៀតថា អំណោយដែលនាំមកប្រគល់ជូនស្នងការដ្ឋាន​នគរបាលខេត្តឧត្តរមានជ័យ នៅពេលនេះ គឺជាលើកទី៨ហើយ ដែលលោកបានដឹក​នាំ​បង​ប្អូនខ្មែរ ដែលមានដើមកំណើតខ្មែរក្រោម និងព្រះសង្ឃខ្មែរ ដែលមានដើម​កំណើត​ខ្មែរក្រោម មកតំបន់ជាយដែនរួមមាន៖ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមាន​ជ័យ ខេត្តព្រះវិហារ ហើយលោកនឹងបន្តដឹកនាំធ្វើលើកទី៩ នៅតាមខេត្តផ្សេងៗ​ទៀត។

អំណោយ​ដែលនាំប្រគល់ជូនស្នងការដ្ឋានខេត្តឧត្តរមានជ័យរួម​មាន​៖ អង្ករ​២តោន ​គុយទាវ​ភ្នំពេញ​ ២០០​កេស​ ​ទឹក​ត្រី​ ២០០យួ​រ ទឹក​ស៊ីអ៉ីវ​ ២០០​យួ​រផងដែរ៕