* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Chris អ្នកផលិតមាតិកាដ៏ល្បី នាំមិត្តភក្តិបរទេស ១០នាក់មកលេងកម្ពុជា និងសរសើរស្នាមញញឹមពលរដ្ឋខ្មែរ (Video inside)

08-11-2025 14:33

(ភ្នំពេញ)៖ លោក Chris អ្នកផលិតមាតិកាដ៏ល្បីម្នាក់ បានដឹកនាំមិត្តភក្តិបរទេសចំនួន ១០នាក់ មកលេងកម្ពុជា និងបានសរសើរពីស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។

បើយោងទៅតាម Condé Nast Traveler 2025 Readers' Choice Awards គឺនៅឆ្នាំ២០២៥ កម្ពុជាបានជាប់ជាប្រទេសដែលរាក់ទាក់បំផុត ជាប់លេខ៥ លើពិភពលោក និងជាប់លេខ១ នៅអាស៉ីអាគ្នេយ៍។

នៅលើទំព័រម្ចាស់ទំព័រ Facebook ឈ្មោះថា «Travelwithchris» ដែលមានអ្នកតាមដាន ២.៦លាននាក់ លោកបានសរសេរសារថា «ស្នាមញញឹមខ្មែរ, (ស្នាមញញឹម) ប្រជាជនកម្ពុជា ជាអ្វីដែលធ្វើឱ្យប្រទេសនេះខុសពីប្រទេសដទៃ! សុភាពរាបសារ ស្រស់ស្អាត និងឧស្សាហ៍ព្យាយាម!»។

ជាមួយគ្នានេះ ពេលជិះកង់បីលើដងផ្លូវ Jessy មិត្តភក្តិម្នាក់របស់ Chris ក៏បានថ្លែងថា អ្វីដែលលោកពេញចិត្តបំផុតនៅកម្ពុជា គឺមានប្រជាពលរដ្ឋដ៏រួសរាយរាក់ទាក់បំផុត, ម្ហូបក៏ឆ្ងាញ់ ប៉ុន្តែប្រជាពលរដ្ឋពិតជាល្អមែនទែន ដែលលោកមិនរំពឹងថា ប្រជាពលរដ្ឋកម្ពុជា ពិតជារាក់ទាក់យ៉ាងនេះសោះ។ ទេសចររូបនេះ បានបន្ថែមថា ដើមឡើយលោកលឺគេនិយាយថា កម្ពុជាគ្មានអ្វីអស្ចារ្យទេ និងបច្ចេកវិទ្យាក៏មិនទាន់សម័យ ប៉ុន្តែពេលមកដល់ផ្ទាល់ គឺខុសអ្វីដែលលោកធ្លាប់បានដឹង ពីព្រោះកម្ពុជាមានអ្វីគ្រប់យ៉ាង។

ថ្មីៗនេះ Chris បានដឹកនាំភ្ញៀវទេសចរបរទេស ១០នាក់ និងបានធ្វើវិដេអូបង្ហាញទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោ និងរបៀបធ្វើទិដ្ឋាការពេលមកដល់ (Visa on Arrival) ដែលចំណាយពេលប្រមាណត្រឹម ៥នាទីប៉ុណ្ណោះ។

ពេលនៅរាជធានីភ្នំពេញ លោក Chris បាននាំមិត្តភក្តិទៅទស្សនា និងធ្វើវិដេអូនៅមាត់ទន្លេ បង្ហាញអត្ថន័យនៃទង់ជាតិខ្មែរ ការទស្សនាផ្សាររាត្រី ផ្លូវថ្មើរជើង មុខព្រះបរមរាជវាំង វត្តភ្នំ ផ្សារថ្មី ធ្វើវិដេអូនៅសារមន្ទីរ ស.ស.រ និងកន្លែងជាច្រើនទៀត។ លោកក៏បានបន្តនាំមិត្តភក្តិ ទៅលេងខេត្តសៀមរាបផងដែរ ដើម្បីនាំពួកគេទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យលើលោក៕