* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៣២គ្រួសារ ក្នុងក្រុងស្ទឹងត្រែង

08-11-2025 15:49

(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣៣២គ្រួសារ រួមមាន ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយគ្រោះធម្មជាតិ មកពីសង្កាត់ទាំង៤ ក្នុងក្រុងស្ទឹងត្រែង។

ពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងក្បែរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋ មកពីសង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី និងសង្កាត់សាមគ្គី។

លោក សរ សុពុត្រា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាលថ្នាក់ដឹកនាំ តែងតែគិតគូរយកចិត្ត ទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។

អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ការនាំយកអំណោយមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋងាយ រងគ្រោះទាំងនេះ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។

អភិបាលខេត្ត បានបញ្ជាក់បន្តថា ជំនួយដែលនាំយកមកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

អភិបាលខេត្តបានចាត់ទុកជំនួយនេះថា ជាជំនួយសង្គ្រោះបឋម ដែលទោះបីជាមិនច្រើនអាចផ្គត់ផ្គង់បងប្អូនងាយរងគ្រោះបានទាំងស្រុង ក៏ប៉ុន្តែអាចជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានមួម តាមរយៈអំណោយ ទាំងនេះ លោកបានបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ ហើយនេះក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ។

លោកអភិបាលអះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ ទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏មិនបោះបង់បងប្អូនប្រជាពលរដ្ឋឡើយ។ គួរបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៣២ គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១ការ៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ និងមី១កេស៕