* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតចិនប្រចាំនៅកម្ពុជាជំរុញឱ្យមានការពង្រឹងចំណងវប្បធម៌ និងមិត្តភាពរវាងយុវជនកម្ពុជា-ចិន

08-11-2025 17:18

(ភ្នំពេញ)៖ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរៀបចំពិធីបើកទិវាបើកទ្វារដោយភាពអធិកអធម ដើម្បីរឹងចំណងមិត្តភាពដែកថែបរវាងប្រជាជនទាំងពីរ ស្របពេលដែលឆ្នាំនេះគឺជា "ឆ្នាំទេសចរណ៍ចិន-កម្ពុជា"។

លោកស្រី ចុង ចៀ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកថា ការជួបជុំគ្នាបែបនេះអាចនឹងធ្វើឲ្យយើងកាន់តែយល់ច្បាស់ និងទទួលអារម្មណ៍កាន់តែជ្រាលជ្រៅថា ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អ មិត្តល្អ និងបងប្អូនល្អ។

លោកស្រីបញ្ជាក់ថា កម្មវិធីនេះ មានការសម្តែងសិល្បៈបែបចិនផ្សេងៗ បង្ហាញម្ហូបអាហារបែបប្រពៃណីចិន និង ភាពសម្បូរបែបនៃភូមិសាស្ត្រ វប្បធម៌មនុស្ស និងទំនៀមទម្លាប់របស់ប្រទេសចិន តាមរយៈការសរសេរអក្សរផ្ចង់ គំនូរ) និងអាហារឆ្ងាញ់ៗនៅក្នុងទិវាបើកទ្វារនេះ។

លោកស្រី ថុង សាវលីង អនុប្រធានសមាគមការទូតសាធារណៈចិនបានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ ជាការបោះជំហានយ៉ាងសំខាន់ក្នុងការអនុវត្ត "ឆ្នាំទេសចរណ៍ចិន-កម្ពុជា" ឆ្នាំ ២០២៥ ដែលនឹងលើកកម្ពស់ចំណងវប្បធម៌ និងទេសចរណ៍ ស្វែងយល់ពីសិល្បៈវប្បធម៌និងបទពិសោធន៍ម្ហូបអាហារបែបប្រពៃណី ដែលមានលក្ខណៈពិសេស តាមតំបន់នៃប្រទេសចិន។

ក្រុមយុវជនកម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនោះបានបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងហើយបានអរគុណដល់ភាគីចិន ដែលបានរៀបចំឱ្យមានកម្មវិធីបែបនេះឡើង ដើម្បីបើកឱកាសដល់យុវជននៃប្រទេសទាំងពីរកម្ពុជាចិន បានជួបជុំស្វែងយល់ពីវប្បធម៌គ្នា ទៅវិញទៅមក។

សូមបញ្ជាក់ថា ភ្ញៀវចូលរួមក្នុងកម្មវិធីនេះ មកពី“ផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន” តំណាងសមាគមការទូតសាធារណៈចិន, សហព័ន្ធភោជនីយដ្ឋានចិនពិភពលោក, ក្រុមសិល្បៈចិន, និងសមាគមលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មម្ហូបអាហារ Chaoshan ក្រុង Shantou! ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន