* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំ «ទិវាបើកឱ្យចូលទស្សនាក្នុងស្ថានទូតចិន» ដល់និស្សិតកម្ពុជាជាង២០០នាក់ ដើម្បីអបអរសាទរមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ជិតស្និទ្ធរវាងកម្ពុជា-ចិន

10-11-2025 13:33

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំកម្មវិធី «ទិវាបើកឱ្យចូលទស្សនាក្នុងស្ថានទូតចិន» ដោយមានការអញ្ជើញចូលរួមពីនិស្សិតកម្ពុជាជាង ២០០នាក់ មកពីសាកលវិទ្យាល័យនាៗនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក Wu Hailong ប្រធានសមាគមការទូតសាធារណៈចិន និងលោក Jiang Nan ភារធារីស្តីទីនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់ សាស្ត្រាចារ្យ និងតំណាងមកពីក្រុមហ៊ុនចិនប្រចាំនៅកម្ពុជាក៏បានចូលរួមផងដែរ។

នៅក្នុងសុន្ទរកថាបើក លោកស្រី Zhong Jie រដ្ឋមន្ត្រី-ទីប្រឹក្សានៃស្ថានទូតចិន បានស្វាគមន៍និស្សិត និងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមនៅក្នុងទស្សនកិច្ចនេះ។ លោកស្រីក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងកម្ពុជា និងចិន ដែលមានដើមកំណើតតាំងពីឆ្នាំ១៩៥៥ នៅពេលដែលព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ បានជួបជាមួយអតីតមេដឹកនាំចិន។

លោកស្រី Zhong Jie បានមានប្រសាសន៍ថា «អស់រយៈពេលជិត ៧០ឆ្នាំមកហើយ ប្រទេសរបស់យើងបានឈរជាមួយគ្នា ក្រោមស្មារតីគាំទ្រ និងការគោរពគ្នាទៅវិញទៅមក។ ភាពជាដៃគូនេះគឺជាមិត្តភាពដ៏រឹងមាំដែលបន្តរីកចម្រើនកាន់តែខ្លាំងឡើង។ […] តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សេដ្ឋកិច្ច ឧស្សាហកម្ម និងវប្បធម៌ ចំណងទ្វេភាគីរបស់យើងបានបង្កើតលទ្ធផលផ្លែផ្កាដែលរួមចំណែកដល់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា»។

លោកស្រី Zhong Jie បានបន្ថែមថា «យុវជនគឺជាអនាគតនៃប្រទេសទាំងពីរ»។ «មណ្ឌលយុវជនមិត្តភាពកម្ពុជា-ចិន បានដើរតួនាទីជាស្ពានដ៏សំខាន់មួយដើម្បីភ្ជាប់យុវជន និងយុវជននៃប្រទេសទាំងពីរ ព្រមទាំងបានលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនរួមគ្នា»។

នាឱកាសនោះ និស្សិតកម្ពុជាក៏មានឱកាសចែករំលែកចំណាប់អារម្មណ៍របស់ពួកគេចំពោះប្រទេសចិន និងទំនាក់ទំនងកម្ពុជា-ចិន ដោយបង្ហាញពីទំនាក់ទំនងយូរអង្វែង ប្រកបដោយផ្លែផ្កា និងមិត្តភាពរវាងប្រជាជាតិទាំងពីរ។

«ទិវាបើកឱ្យចូលទស្សនាក្នុងស្ថានទូតចិន» មានសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងដើម្បីបង្ហាញពីវប្បធម៌ចិន និងលើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រជាជាតិទាំងពីរ ក្នុងនោះក៏មានការសម្តែងល្ខោន របាំ និងចម្រៀងប្រពៃណីចិន ការបង្ហាញអក្សរផ្ចង់ ការតាំងពិព័រណ៍លើមុខម្ហូប និងភាសាចិន ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។

ការតាំងពិព័រណ៍ដែលបង្ហាញពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនលើវិស័យដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ក៏ត្រូវបានដាក់តាំងបង្ហាញផងដែរ។