* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សត្វឪម៉ាល់ទិចសិស្សឲ្យរងរបួស១៨នាក់ នៅសាលាបឋមសិក្សា ម៉ឹង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង

10-11-2025 15:22

(ស្វាយរៀង)៖ យ៉ាងហោចណាស់សិស្សានុសិស្សចំនួន១៨នាក់ និងសត្វឆ្កែ បានរងរបួសដោយសារសត្វឪម៉ាល់ទិច ខណៈកំពុងរៀន ត្រូវបានលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ករណីសត្វឪម៉ាល់ទិចសិស្សនេះបានកើតឡើងកាលពីវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាបឋមសិក្សា ម៉ឺង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង។

អ្នកគ្រូអាំ ស៊ីណា នាយិកាសាលាបឋមសិក្សា ម៉ឹង សំផន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ថា នៅមុនពេលកើតហេតុការណ៍នេះឡើង មានសំបុកឪម៉ាល់ ឬសំបុកស្រាំងនៅលើដំបូលជាន់ទី២ នៃអាគារសាលា ខណៈនោះក៏មានសិស្សានុសិស្សមួយចំនួន បានយកដុំថ្មគប់ទៅលើសំបុកឪម៉ាល់នោះ បណ្ដាលឱ្យធ្លាក់មកដី ហើយផ្អើលដេញទិញសិស្សតែម្ដង។

អ្នកគ្រូនាយិកា បានបន្តថា ក្រោយពីមានករណីសត្វឪម៉ាល់ដេញទិចសិស្សបណ្ដាលឲ្យរងរបួសយ៉ាងដូច្នេះ លោកគ្រូ អ្នកគ្រូ ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនសិស្សដែលត្រូវឪម៉ាល់ទិចទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗ ដើម្បីធ្វើការសង្គ្រោះផងដែរ។

អ្នកគ្រូនាយិកា បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ សិស្សានុសិស្សដែលត្រូវឱម៉ាល់ទិចកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែលមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមាតាបិតាសិស្សមកមើលថែរផងដែរ។

អ្នកគ្រូ បានបញ្ជាក់ថា សិស្សានុសិស្សដែលរងរបួសទាំង១៨នាក់ អ្នកខ្លះត្រូវឪម៉ាល់ទិច១ទ្រនិចអ្នកខ្លះទៀត២ និង៣ទ្រនិច ហើយក្រុមការងារ និងអ្នកជំនាញកំពុងតែយកសំបុកឪម៉ាល់នេះចេញពីសាលារៀនហើយ៕