* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះវិហារ ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំ និងសម្អាតមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម បន្ទាប់ពីប្រជាពលរដ្ឋភៀសសឹកវិលត្រឡប់ទៅលំដ្ឋានវិញ

10-11-2025 16:29

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះជាច្រើនរូប ចុះសម្អាត និងរៀបចំអនាម័យ បរិស្ថានឡើងវិញ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន បន្ទាប់ពីប្រជាពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងរំលឹកពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃ បានធ្វើការបាញ់មកលើកងទ័ពកម្ពុជាយើងមុន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែតំបន់ប្រឈមខ្លាំង មានការភ៏យខ្លាច រហួតបង្ខំចិត្តត្រូវភៀសខ្លួនមកកាន់តំបន់សុវត្ថិភាពនានា ឆ្ងាយពីសម្លេងគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពថៃ។

អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ដោយសារស្ថានភាពប្រជាពលរដ្ឋភៀសសឹកច្រើន អាជ្ញាធរខេត្តបានរៀបចំមណ្ឌលសុវត្ថិភាពជាច្រើនកន្លែង ដើម្បីទទួលបងប្អូនបានស្នាក់នៅបណ្តោះអាសន្ន ដែលមណ្ឌលសុវត្ថិភាពទាំងនោះរួមមាន៖ មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម មណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត មណ្ឌលសុវត្ថិភាពវត្តត្រាវគៀត មណ្ឌលសុវត្ថិភាពវត្តបាក់កាំ មណ្ឌលសុវត្ថិភាពវត្តសង្កែ និងនៅតាមទីអារ៉ាមមួយចំនួនទៀត និងតាមផ្ទះប្រជាពលរដ្ឋផងដែរ។

លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងអ្នកពាក់ពន្ធ័ទាំងអស់ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយរៀបចំ មើលការខុសត្រូវប្រជាពលរដភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានយ៉ាងល្អ ប្រកបដោយភាពកក់ក្តៅ។

ជាមួយគ្នានេះលោកក៏គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជននានា ដែលបានផ្តល់ស្បៀងអាហារ សម្ភារ ជួយដល់ប្រជាពលរដ្ឋភៀសសឹក ចាប់តាំងពីថ្ងៃចូលស្នាក់នៅមណ្ឌលសុវត្ថិភាពដំបូង រហូតដល់ថ្ងៃវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងបញ្ជាក់ពីការចុះរៀបចំសម្អាត អនាម័យ បរិស្ថាន នៅមណ្ឌលសុវត្ថិភាពពោធិ៍៥០០០ដើមនេះ គឺដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាព ឡើងវិញ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋភៀសខ្លួន បានស្ម័គ្រចិត្តវិលត្រឡប់ទៅលំនៅឋានដើមវិញដោយសុវត្ថិភាព ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ៕