* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំពីការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនៃរដ្ឋជាភាគីអនុសញ្ញាក្របខ័ណ្ឌ UN ស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP30)

10-11-2025 17:11

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP30)។ សៀវភៅនេះ គឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ដែលកម្ពុជាបានចូលរួមចាប់ពីពេលដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ចប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញការប្រេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém ប្រទេសប្រេស៊ីល នៅក្នុងខែវិច្ឆិកានេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀបចំចងក្រសៀវភៅនេះឡើង ដើម្បីផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ទទាំងអស់ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយសៀវភៅនឹងបានបង្ហាញអំពីគោលបំណង នៃកិច្ចប្រជុំកំពូលនីមួយៗ ជាមួយនឹងលទ្ធផលសម្រេចបានក៏ដូចជាសេចក្តីសម្រេចផ្សេងៗ ដែលបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំនាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានថ្លែងថា អ្នកពាក់ព័ន្ទ អាចប្រើប្រាស់ព័ត៌មាននៅក្នុងសៀវភៅនេះ សម្រាប់ជាផលប្រយោជន៍ដល់ស្ថាប័នរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កៀរគរធនធាន ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ផងដែរ។ ឯកសារនេះបានបង្ហាញអំពីអត្ថន័យសំខាន់ៗនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ដ៏ដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ Paris agreement of climate change និងពិធីសារ Kyoto Protocol ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេបង្អង់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏មាននៅក្នុងនឹងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីលើកទី១ ដល់លើកទី៣០ (COP1-COP30) ខណៈពេលពិភពលោក កំពុងរៀបចំស្និសីទនេះ នៅទីក្រុង Belém ប្រទេសប្រេស៊ីល ប្រទេសប្រ៊េស៊ីល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញចូលរួម ជាមួយបណ្តាមេដឹកនាំមកពីជុំវិញពិភពរួម និងប្រតិភូអ្នកចូលរួម តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនអន្តរដ្ឋាភិបាល និងវិស័យឯកជន ជាច្រើនម៉ឺននាក់ ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃការឆ្លើយតបចំពោះវិបត្តិអាកាសធាតុសកល។

គួរបញ្ជាក់ផងដែរថា កម្ពុជាចូលរួមជាសមាជិកពេញមុខពេញមាត់ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា UNFCCC នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ១៩៩៥។ អនុសញ្ញានេះបានចូលជាធរមានសម្រាប់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ១៩៩៦។ ជារៀងរហូតមក កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះ កម្ពុជាបានរៀបចំនិងដាក់ជូនទៅអង្គការសហប្រជាជាតិ របាយការណ៍រួមចំណែកជាតិលើកទី៣ ស្តីពីការប្រែប្រួលអាកាសធាតុ NDC3.0 ដោយបង្ហាញពីគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ យ៉ាងច្បាស់លាស់ រហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥ ដោយផ្តោតលើវិស័យថាមពល (រួមទាំងការដឹកជញ្ជូន និងការផលិតនិងសំណង់) ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU) និងវិស័យសំណល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ៕