* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះមួយខ្នងជូនស្រ្តីមេម៉ាយ រងគ្រោះដោយសារដើមឈើរលំសង្កត់ និងមានជីវភាពលំបាក នៅក្រុងសិរីសោភ័ណ

11-11-2025 15:18

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញប្រគល់ផ្ទះជូនពលរដ្ឋឈ្មោះ នួន សុភី អាយុ៥២ឆ្នាំ ស្រ្តីមេម៉ាយ ផ្ទះត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់កាលពីពេលកន្លងទៅ និងមានជីវភាពលំបាក នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សង្កាត់ ភូមិ ក្រុមការងារយុវជនប្រជាពលរដ្ឋបានចូលរួមផងដែរ។

‎សូមបញ្ជាក់ថា ដោយពិនិត្យឃើញថា គ្រួសារលោកស្រី នួន សុភី អាយុ៥២ឆ្នាំ មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់ ជាស្ត្រីមេម៉ាយ រស់នៅក្នុងសភាពក្រីក្រ និងផ្ទះរបស់គាត់ត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់ បាក់សំយ៉ាបខាង មុខកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន៩នាក់ ស្រី៤នាក់។

គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការចាប់ផ្តើមសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ងត៍ (សាប)សង់ផ្ទាល់ដី (ផ្ទះតៀម) ដោយបានចាប់ផ្តើមសង់នៅថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃ បានរួចរាល់ជាស្ថាពរ។

ផ្ទះថ្មីខាងលេីនេះ គឺជាផ្ទះមនុស្សធម៌របស់សាខាមានលក្ខណៈសមរម្យ រឹងមាំ ដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហេីយក៏ជាផ្ទះទី២៤ហេីយ ដែលបានសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះ ជម្រកស្នាក់នៅ នេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕