* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និងការប្រកួតប្រជែងកម្មវិធីទឹកភ្លៀង» ក្រោមគម្រោងស្តីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់ នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ»

12-11-2025 09:56

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និង ការប្រកួតប្រជែងកម្មវិធីទឹកភ្លៀង» ក្រោមគម្រោងស្តីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់ នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ» ដែលមានរយៈពេល២ថ្ងៃ នៅសាលបឹងទន្លេឆ្មារ អគារខេមរវិទូ នៃរាជបណ្ឌិតសភាកម្ពុជា។

សិក្ខាសាលានេះ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកសាស្ត្រាចារ្យ ម៉ូ យ៉ុងហាន់ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសអូល លោកសាស្ត្រាចារ្យបណ្ឌិត លោក លោកស្រី ជាភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

សូមជម្រាបដែរថា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ចំណាប់អារម្មណ៍របស់សិស្សានុសិស្ស និងការយល់ដឹងជាសាធារណៈ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ នៅទូទាំងតំបន់នៃបណ្តាប្រទេសទន្លេមេគង្គផងដែរ។ ការ ចូលរួមនេះនឹងធ្វើឡើងនៅស្ថាប័នស្រាវជ្រាវរបស់ជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានអ្នក ចូលរួមមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីចែករំលែកគំនិតច្នៃប្រឌិត របស់ពួកគេ តាមរយៈវីដេអូខ្លី និងការបង្ហាញតាមរយៈផ្ទាំងរូបភាព (Posters) ក្រោមប្រធានបទ «ទឹក ភ្លៀង និងដំណោះស្រាយ»៕