* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បើកការដ្ឋានស្ថាបនាប្រព័ន្ឋលូ គម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ ប្រវែង ៣១៤ម៉ែត្រ និងផ្លូវបេតុង ក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់

12-11-2025 14:15

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកការដ្ឋានអនុវត្តគម្រោង ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ ក្រោមវត្តមានលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ សង្កាត់ទន្លេបាសាក់ ព្រមទាំងមានការចូលរួមពីនាយករដ្ឋបាល ចៅសង្កាត់ ប្រជាពលរដ្ឋជាច្រើនផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំទៅដល់អ្នកម៉ៅការទទួលស្ថាបនាដាក់ប្រព័ន្ធលូ ធ្វើយ៉ាងណាឲ្យពន្លឿន ហើយរួចរាល់តាមគម្រោង និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសធានា ពីគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។

លោកអភិបាលខណ្ឌ បានឲ្យដឹងថា នៅតំបន់កំពុងដាក់លូនេះ ក្រោយពីដំណើរការដាក់ប្រព័ន្ឋលូហើយរួចរាល់ នឹងលែងព្រួយបារម្ភពីបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ឬទឹកភ្លៀងហូរលិចដក់នៅលើផ្លូវ ឬលំនៅបងប្អូនរស់នៅស្របសងខាងផ្លូវទៀតហើយ នារដូវវស្សា។

ក្នុងឱកាសដ៏មានតម្លៃនេះ ក្នុងនាមរដ្ឋបាលខណ្ឌ លោក កៀង ល័ក្ស បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបន្តបេសកកម្ម ធ្វើឱ្យកម្ពុជាអាច រំដោះខ្លួនចេញពីសង្រ្គាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេសគឺការសម្រេចបាន នូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំសង្កាត់ទូទាំងប្រទេសមានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាពដែលតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែកចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងជាអាទិភាព គឺ៖ ការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តារលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

លោកអភិបាលខណ្ឌ ក៏បានធ្វើការណែនាំដល់ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនទទួលការ ក្នុងការអនុវត្តគម្រោង។ ដោយត្រូវហ៊ានសរសេរ នូវរាល់ចំណុចខ្វះខាត អសកម្មទាំងឡាយណា របស់ក្រុមហ៊ុនទទួលការ ដែលមិនអនុវត្តតាមកិច្ចសន្យា នៅក្នុងសៀវភៅតាមដានការដ្ឋាន ។

លោកអភិបាលខណ្ឌ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលការផងដែរ ពីព្រោះបងប្អូន គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់ ។

លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានឲ្យដឹងពីប្រវត្តិផ្លូវ ដែលបានបើកការដ្ឋានដាក់លូនាពេលនេះថា ផ្លូវនេះមានប្រវែងប្រមាណជាង១០០ម៉ែត្រ ដោយបានស្ថាបនាតាំងឆ្នាំ២០០៥ឯណោះ គិតមកដល់ពេលនេះ ២០ឆ្នាំមកហើយ នៅតំបន់នេះទឹកមិនលិចនោះទេ គ្រាន់តែទឹកហូរមិនទាន់ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ។

នាឱកាសនេះដែរ ប្រជាពលរដ្ឋរស់នៅភូមិ១១ និងភូមិ១២ បានសម្តែងការសប្បាយរីករាយ ដោយទទួលបាននូវផ្លូវបេតុងថ្មី និងប្រព័ន្ឋលូរំដោះថ្មី មានទំហំធំជាងមុន ៕