ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី១២ និងផ្សព្វផ្សាយភូមិមួយផលិតផលមួយក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»
12-11-2025 15:00
(កំពង់ឆ្នាំង)៖ ទិវាជាតិអាហារូបត្ថម្ភលើកទី១២ នៅខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ដែលបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យក សិកម្មនិងជនបទ និងមានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក យ៉ង ភារម្យ អភិបា លរងខេត្តកំពង់ឆ្នាំង និងសហគមន៍អភិវឌ្ឍន៍កសិកម្ម ដៃគូរអភិវឌ្ឍន៍ ម្ចាស់សហគ្រាស និងភូមិមួយផលិតផលមួយផងដែរ។
លោក យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទិវាជាតិអាហារូបត្ថម្ភលើកទី១២ ក្រោមប្រធានប «អាហារូបត្ថម្ភ ដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» មានគោលបំណងអប់រំ និងលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រសិទ្ធភាពការងារ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។លើសពីនេះទិវាជាតិអា ហារូបត្ថម្ភឆ្នាំនេះ មានគោលបំណងឆ្លុះបញ្ចាំងពីការងារដែលបានអនុវត្តនៅទូទាំងប្រទេសក្នុងអំឡុងឆ្នាំកន្លងទៅ កំណត់នូវអនុសាសន៍ និងការប្តេជ្ញាចិត្តជាថ្មី ដើម្បីចូលរួមលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់រួមមាន៖ បញ្ហាកង្វះអាហារូបត្ថម្ភ បញ្ហាកង្វះមីក្រូសារជាតិ និងបញ្ហាលើសអាហារូបត្ថម្ភ។ ប្រជាជនដែលមានសុខភាពល្អនិងទទួលបា នអាហារគ្រប់គ្រាន់ គឺមានផលិតភាពការងារខ្ពស់ជាងអាចចូលរួមក្នុងសេដ្ឋកិច្ច និងកសាងសង្គមដែលមាន ស្ថិរភាព យោងតាមកម្មវិធីស្បៀងអាហារពិភពលោក ការផ្តល់ជំនួយស្បៀងអាហារគឺជា «ផ្លូវឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាពនិងវិបុលភាព»។
នៅក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានគិតគូរច្បាស់លាស់ពីសារៈសំខាន់ នៃវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដែលជាកត្តាមួយមិនអាចខ្វះបា នក្នុងការអភិវឌ្ឍ មូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេ សជាតិ និងសង្គមជាតិរបស់យើង។
កុមារដែលមានបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ គឺបានបង្កនូវផលប៉ះពាល់ជាវិជ្ជ មានដល់ការអភិវឌ្ឍសរីរាង្គរាងកាយ និងសតិបញ្ញាស្មារតីរបស់ពួក គេ ក្នុងការរៀនសូត្រ និងឈានទៅដល់ការចូល រួមរបស់ពួកគេ មានកម្រិតទាប ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។
លោកបណ្ឌិតសភាចារ្យ បានអំពាវនា វដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីសម្រេចគោលដៅប្រកបដោយចីរភាព។ ភាពអត់ឃ្លានក្នុងពិភពលោក និងបញ្ហារូបត្ថម្ភគ្រប់ទម្រង់ និងធានាថាប្រជាពលរដ្ឋគ្រប់ រូបពិសេសកុមារមានអាហារូ បត្ថម្ភល្អ ទទួលបានគ្រប់គ្រាន់រាល់ឆ្នាំ ដោយពង្រឹងយុទ្ធនា ការផ្សព្វផ្សាយយុទ្ធសាស្រ្ដជាតិស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភដល់ប្រជាកសិករ ដោយជំរុញផលិតដំណាំគ្រប់មុខជាលក្ខណៈគ្រួសារ សហគមន៍ ការលើកកម្ពស់ ការចិញ្ចឹមសត្វ អភិរក្សធនធានជលផល ជំរុញវារីវប្បកម្ម ដើម្បីធានាបានសន្ដិសុខស្បៀង សម្រាប់គ្រួសាររបស់ខ្លួន និងឈានទៅបញ្ចប់ការអ ត់ឃ្លានធានាសន្ដិសុខស្បៀង លើកកម្ពស់ អាហារូបត្ថម្ភនៅឆ្នាំ២០៣០ ខាងមុខអោយខានតែបាន។
ក្នុងឱកាសលោកផងដែរលោក សុខស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានផ្ដល់បទសម្ភាសន៍ដែលមានខ្លឹម សារដូចខាងក្រោម៕










































