* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋភូមិព្រៃចាន់៖ កងទ័ពថៃផ្ទុះអាវុធតែម្ខាង និងបាញ់រះចូលភូមិខ្មែរ, កងទ័ពកម្ពុជា មិនបានផ្ទុះអាវុធនោះឡើយ (Video inside)

13-11-2025 07:50

(បន្ទាយមានជ័យ)៖ បន្ទាប់ពីបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរក្នុង​ភូមិព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ​ស្លាប់១នាក់ និង​របួស​​៣នាក់ហើយនោះ កងទ័ពថៃ បានព្យាយាមចោទមកលើទាហានកម្ពុជា​បង្កការ​ផ្ទុះ​អាវុធ​​មុន​​លើពួកគេ ទើបពួកគេបាញ់តបតដើម្បីការពារខ្លួន។ ការលើកឡើងរបស់​ទាហានថៃ ជាការបង្កើតហេតុផលបំភ្លៃខុសពីការពិតក្នុងបំណងគេច​វេសការ​ទទួល​ខុសត្រូវលើទង្វើដ៏ខុសឆ្គង និងរំលោភបំពានលើច្បាប់អន្តរជាតិនានាតែប៉ុណ្ណោះ។

លោក ដាន រាត្រី ហៅចិន ជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងភូមិព្រៃចាន់ ផ្ទះ​របស់​​គាត់ស្ថិតនៅមិនឆ្ងាយនោះឡើយពីបន្លាលួស ដែលកងទ័ពថៃបានយកបន្លាលួសមក​រាយ​​ព័ទ្ធ​យក​ដីភូមិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។ លោក រាត្រី បានឱ្យដឹងថា នៅ​វេលាកើត​ហេតុកងទ័ពថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនោះ លោកកំពុង​សម្រាន្ត​លេង​ក្នុងខ្ទមមុខផ្ទះបងរបស់លោកមានចម្ងាយប្រមាណតែ២០ម៉ែត្រប៉ុណ្ណោះ​ពីបន្លាលួស។

លោក រាត្រី បានអះអាងថា លោកបានឮយ៉ាងច្បាស់នូវការបាញ់រះរបស់​កងទ័ព​ថៃ​។ បើតាមលោក រាត្រី ការបាញ់ប្រហារនោះ ឮសំឡេងចេញពីម្តុំទីតាំងអតីតប៉ុស្តិ៍​យោ​ធា​​​របស់​ខ្មែរ (ប៉ុស្តិ៍យោធានេះ ត្រូវបានកងទ័ពថៃ ព័ទ្ធបន្លាលួសយក ហើយ​វាយ​ក​ម្ទេច​ចោល​ក្រោយ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥)។ លោក រាត្រី បានបញ្ជាក់ទៀតថា ការ​បាញ់​​នោះ មិនមែនចេញតែមួយគោលដៅទេ អាចបាញ់ចេញរង្វង់៣គោលដៅ។

«បាញ់ចូលភូមិយើងតែម្តង[ភូមិព្រៃចាន់]...។ ប្រើសុទ្ធតែកាំភ្លើងយន្តបាញ់ចូលមក​ភូមិរបស់យើងរហូត»។ នេះជាការបញ្ជាក់របស់លោក រាត្រី។

កងទ័ពខ្មែរត្រូវបានយកទៅឈរការពារនៅភូមិព្រៃចាន់ បន្ទាប់ពីកងទ័ពយកបន្លា​លួស​ព័ទ្ធយកដីភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ក្រោមស្មារតីគោរពកិច្ចព្រមព្រៀងនៃបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពខ្មែរ ដែលយកទៅការពារនៅភូមិព្រៃចាន់ មិនមានបំពាក់អាវុធនោះ​ឡើយ ពួកគេស្លៀកតែសម្លៀកបំពាក់ជាកងកម្លាំងប៉ុណ្ណោះ។ តាំងពីក្រោយថ្ងៃ​ទី​១៣ ខែសីហាមក បើទោះបីកងទ័ពថៃ ព្យាយាមធ្វើសកម្មភាពនានា ក្នុងចេតនាបង្ក​ហេតុ ឬញុះញង់ដើម្បីបញ្ឆេះហិង្សាយ៉ាងណាក្តី ក៏កងទ័ពខ្មែរអត់ធ្មត់មិនធ្លាប់មានការតប​ត​អ្វីទាំងអស់។

ក្រោយការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរជាជនស៊ីវិលហើយនោះ កងទ័ពថៃ បានចេញសេចក្តីថ្លែងការណ៍ដើម្បីគេចវេសពីការទទួលខុសត្រូវលើទង្វើខុសទៅនឹងច្បាប់អន្តរជាតិនានា ដោយលើកឡើងថា ការដែលពួកគេបាញ់មកលើភូមិ​ខ្មែរគ្រាន់​តែ​ជា​​ស្វ័យ​ការពារខ្លួនក្រោយកងទ័ពខ្មែរបាញ់ទៅលើពួកគេ។

លោក ដាន រាត្រី បានអះអាងថា នៅមុនពេលកើតហេតុនៃការបាញ់ប្រហាររបស់​កង​ទ័ពថៃ ចូលក្នុងភូមិខ្មែរ គឺមិនមានឮស្នូរអាវុធចេញពីភាគីកងទ័ពកម្ពុជានោះឡើយ ហើយ​នៅ​ក្រោយពេលកងទ័ពថៃ បាញ់មកលើភូមិ និងជនស៊ីវិលរបស់ខ្មែរហើយនោះ ក៏កងទ័ពខ្មែរនៅតែ​រក្សា​ការអត់ធ្មត់មិនបានបាញ់តបតទៅកងទ័ពថៃនោះឡើយ។

លោក រាត្រី បានបញ្ជាក់ដូច្នេះ «អ្នកយាម [កងទ័ពខ្មែរ] នៅខាងមុខហ្នឹងមិន​មាន​កាំ​ភ្លើង មិនមាន​អាវុធ​នោះទេ។ [...] ខ្មែរយើងមិនបានបាញ់តបតនោះទេ​រហូតដល់​ពេល​នេះ [ម៉ោង​ជាង​១២រំលងអាធ្រាត្រថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា]»។

ជាជនមានមានពិការភាពព្រោះគ្រាប់មីនបន្សល់ពីសម័យសង្គ្រាមផ្ទៃក្នុងរបស់ខ្មែរដែលដាក់បង្កប់ក្នុងភូមិព្រៃចាន់ និងធ្លាប់​ហែលឆ្លងការលំបាកដ៏ច្រើនមិនអាចគណនាបាន​នោះ លោក ដាន រាត្រី បានសម្តែង​ភាពក្តុកក្តួល និងសោកស្តាយជាខ្លាំងចំពោះទង្វើ​បាញ់​ប្រហាររបស់កងទ័ពថៃមកលើ​ប្រជា​ពលរដ្ឋខ្មែរជាជនស៊ីវិល។

ក្រោយមានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៥ លោក រាត្រី ក៏ដូចជាពលរដ្ឋដទៃទៀតក្នុងភូមិព្រៃចាន់ រំពឹងថា នឹង​ទទួលបាន​សេចក្តីសុខត្រឡប់មកវិញ បន្ទាប់ពីរងការយាយីផ្លូវចិត្តអស់រយៈពេល​ប្រមាណ​ជា​៣​ខែ ព្រោះតែសកម្មភាពរំលោភបំពានមកលើភូមិឋានរបស់ពួកគាត់។ ថ្ងៃទី១២ ខែ​វិច្ឆិ​កា ក្តីរំពឹងរស់ជាមួយក្តីសុខរបស់ពួកគាត់ត្រូវបានបាត់បង់ និងបំផ្លាញ​ទៅវិញ ព្រោះ​ទង្វើព្រៃផ្សៃ និងមិនគោរពចំពោះចំពោះសេចក្តីថ្លែងការណ៍រួមស្តីពី​សន្តិ​ភាព​កម្ពុជា-ថៃ ដែល​បានធ្វើ​ជា​មួយគ្នា។

លោក រាត្រី បានសម្តែងការឈឺចិត្តជាខ្លាំងចំពោះទង្វើព្រៃផ្សៃរបស់កងទ័ពថៃធ្វើមក​លើ​ជនស៊ីវិលរបស់កម្ពុជា។ អ្នកភូមិព្រៃចាន់រូបនេះ បន្តទទូចដល់ប្រធានាធិបតី​អា​មេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាសហគមន៍អន្តរជាតិ ជួយរកយុត្តិជូនប្រជាពលរដ្ឋ​កម្ពុជា ដែលរងគ្រោះដោយការបាញ់ប្រហាររបស់កងទ័ពថៃ និងបញ្ឈប់នូវទង្វើឈ្លានពានរបស់ពួកគេ៕