* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យពន្លឿនការសាងសង់សាលាមតេយ្យសិក្សាមួយខ្នង នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ដើម្បីឆាប់បានសិស្សចូលរៀនឡើងវិញ

14-11-2025 13:55

(កំពង់ឆ្នាំង)៖ សាលាមតេយ្យសិក្សាមួយខ្នង ដែលពីមុនមកជារោងដោល ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសំបួរមាស ភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុកលាប្អៀរ បច្ចុប្បន្នត្រូវបានសាងសង់ជាអគារសិក្សាប្រកប ទៅដោយស្តង់ដារ។ ការសាងសង់សាលាមតេយ្យសិក្សាខាងលើនេះ គឺជាថវិកាបានមកពីការចូលរួមជួយឧបត្ថម្ភរបស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស,ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ពិសេសដោយមានការជួយឧបត្ថម្ភពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

លោក សេង វិចិត្រ អភិបាលស្រុករលាកប្អៀរ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បន្ទាប់ពីមានការផ្អាកដំណើរការសាងសង់សាលាមតេយ្យសិក្សាខាងលើនេះមួយរយៈ ដោយសារពុំទាន់មានថវិកាគ្រប់គ្រាន់ ក្នុងការសាងសង់បង្ហើយដែលនៅសេសសល់ប្រមាណជាជាង២០ភាគរយទៀតតែប៉ុណ្ណោះ។

ប៉ុន្តែក្រោយពីអភិបាលខេត្ត បានទទួលបានសេចក្តីរាយការណ៍ អំពីការផ្អាកការសាងសង់សាលាខាងលើនេះ ដោយសារខ្វះខាតថវិកា ក៏បានចាត់ឲ្យរូបលោក និងក្រុមការងារចុះទៅពិនិត្យជាបន្ទាន់ ដើម្បីចាត់ចែងហៅក្រុមជាង បន្តការសាងសង់ឲ្យឆាប់បានរួចរាល់ និងឆាប់បានសិស្សចូលរៀនអស់តម្លៃប៉ុន្មាន លោកអភិបាលខេត្ត ជាអ្នកចាត់ចែងចំណាយទាំងអស់។ ក្នុងនាមរដ្ឋបាលស្រុករលាប្អៀរ និងក្នុងនាមរូបលោកផ្ទាល់ បានចូលរួមជួយឧបត្ថម្ភបង្គន់អនាម័យមួយខ្នង ដែលជាបង្គន់អនាម័យស្តង់ដារជូនដល់សាលាមតេយ្យសិក្សាខាងលើនេះ សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រើប្រាស់បានយូរអង្វែង។

ដោយឡែកនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះទៅពិនិត្យការសាងសង់សាលាមតេយ្យសិក្សាខាងលើនេះដោយផ្ទាល់ ក្នុងនោះ លោកអភិបាលខេត្តបានជំរុញឲ្យក្រុមជាងពន្លឿន នៃការសាងសង់ធ្វើយ៉ាងណាឲ្យបានឆាប់រួចរាល់ និងឆាប់បានសិស្សចូលរៀនឡើងវិញ។

បន្ទាប់ពីពួកគេត្រូវខកខានការសិក្សារយៈពេលច្រើនខែអំឡុងពេល នៃការសាងសង់សាលាកន្លងមកនេះ ក្នុងនោះលោកសុំការយោគយល់ និងអធ្យាស្រ័យពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ដោយសារមួយរយៈនេះលោកជាប់រវល់ការងារចាំបាច់ជាច្រើន ពិសេសដោយសារតែរូបលោកផ្ទាល់មានជំងឺត្រូវព្យាបាលផង ទើបមានការយឺតយ៉ាវ ក្នុងការជួយសាងសង់សាលាមតេយ្យសិក្សានេះ តែឥឡូវនេះ លោកបានធូរស្បើយឡើងវិញហើយ ចំណែកសាលានេះ ក៏នឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឆាប់បានសិស្សបន្តការសិក្សាឡើងវិញ៕