* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជិះកង់ទស្សនាប្រាសាទ មានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងរមណីយដ្ឋានអង្គរ

14-11-2025 14:39

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនាតំបន់អង្គរ លើផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ចំនួនប្រមាណជាង១០០កង់ក្នុង១ថ្ងៃៗ។

លោក សេង សុធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនពេញចិត្តចំពោះការរៀបចំឱ្យមានផ្លូវជិះកង់ក្នុងនៅក្នុងព្រៃ តាមវាលស្រែ នៅក្នុងរមណីយដ្ឋានអង្គរ ដោយកំណើនភ្ញៀវទេសចរជិះកង់ បានកើនឡើងពីមួយខែទៅមួយខែ លើកលែងតែរដូវភ្លៀងធ្លាក់ខ្លាំងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវជិះកង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រវែង២៣គីឡូម៉ែត្រតាំងតែពីឆ្នាំ២០១៩។ ផ្លូវជិះកង់នេះ មានឆ្លងកាត់ព្រៃព្រឹក្សា ស្ទឹង វាលស្រែ និងក្បែរៗប្រាសាទ ជាផ្នែកមួយធ្វើឱ្យមានភាពទាក់ទាញអារម្មណ៍ទេសចរបែរមកជិះកង់ជំនួសយានយន្តផ្សេងៗនៅរមណីយដ្ឋានអង្គរ។

បើទោះបីជាផ្លូវកង់នេះ បានទទួលការគាំទ្រពីភ្ញៀវទេសចរជាច្រើនក៏ដោយក៏អាជ្ញាធរជាតិអប្សរា នៅតែមានគម្រោងរៀបចំកែលម្អ បន្ថែមទៀតទៅតាមសំណូមពរ របស់ភ្ញៀវទេសចរដែលនិយមជិះកង់។

បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតកង់ចំនួន៨កន្លែង នៅលើទីតាំងសំខាន់ៗតាមគោលដៅទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូច និងវង់ធំ ផ្តល់ងាយស្រួលចត មានសុវត្ថិភាព និងសណ្តាប់ធ្នាប់។ ការរៀបចំផ្លូវសម្រាប់ជិះកង់ទស្សនាតំបន់អង្គរនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ សម្រាប់ពង្រីកវិស័យទេសចរណ៍ថ្មីៗ។

ផ្លូវជិះកង់បានបង្កើតឱ្យទៅជាដំណើរទស្សនាអង្គរថ្មីមួយទៀត ពីព្រោះថាក្រៅពីទេសចរទស្សនាប្រាសាទ គឺអាចជិះកង់កម្សាន្តនៅតាមព្រៃអង្គរ ទេសភាពវាលស្រែផ្លាស់ប្តូរតាមរដូវកាល មានបរិយាកាសល្អបរិសុទ្ធពីធម្មជាតិ ដូចជាការហាត់កីឡាដើម្បីសុខភាពថែមទៀតផង៕