* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កុំភ្លេច! ល្ងាចនេះផ្សាររាត្រីឥណ្ឌូណេស៉ី រៀបចំលើកដំបូង នៅផ្លូវថ្មើរជើងចតុមុខ ទល់មុខវត្តឧណ្ណាលោម

15-11-2025 10:33

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូណេស៉ីប្រចាំកម្ពុជា បានជូនដំណឹងថា ផ្សាររាត្រីឥណ្ឌូនេស៉ី នឹងរៀបចំលើកដំបូង នៅល្ងាចថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៩យប់ នៅផ្លូវថ្មើរជើងចតុមុខ ទល់មុខវត្តឧណ្ណាលោម។

ស្ថានទូត បានសំណូមពរសូមកុំភ្លេចនាំគ្រួសារ និងមិត្តភក្តិ ទៅកម្សាន្តនៅផ្សាររាត្រីឥណ្ឌូណេស៊ី ឱ្យបានច្រើនៗ និងសូមរីករាយជាមួយនឹង៖

*ម្ហូបឥណ្ឌូណេស៊ី ដែលមានដូចជា សាច់មាន់ចង្កាក់ និងប្រហិតក្តៅៗ
*ការសម្តែងវប្បធម៌ មានរបាំ តន្ត្រីបុរាណ និងកម្មវិធីជាច្រើនទៀត
*តន្ត្រីសប្បាយៗ មានការរាំតាមចង្វាក់ភេ្លង ដាំងឌុត របស់ឥណ្ឌូណេស៊ី និងភ្លេង EDM។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានបង្ហាញពីគម្រោងបង្កើតផ្សាររាត្រីឥណ្ឌូនេស៊ី នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ី។ គម្រោងនេះត្រូវបានអនុញ្ញាតដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដោយស្នើឱ្យស្ថានទូតឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ការការពារសន្តិសុខ។

គម្រោងបង្កើតផ្សាររាត្រីនេះ មានគោលបំណងលើកកម្ពស់ទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងប្រជាជនឥណ្ឌូណេស៊ី និងកម្ពុជា ព្រមទាំងជំរុញវិស័យទេសចរណ៍។ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណដល់ស្ថានទូតឥណ្ឌូណេស៊ីចំពោះគម្រោងនេះ ដែលជាការលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍផ្លូវថ្មើជើងចតុមុខឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងឥណ្ឌូណេស៊ីមានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៩ ហើយឥណ្ឌូណេស៊ីបានរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈឥស្សរជនសំខាន់ៗដូចជា លោក ស៊ូកាណូ និងលោក អាលី អាឡាតាស ដែលឈ្មោះរបស់ពួកលោកត្រូវបានយកទៅដាក់ឱ្យឈ្មោះផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ៕