* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស៉ីម៉ាក់បោសម្អាតផ្ទៃចំការមីនបានជាង ១៤ពាន់ហិកតា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាង ៤ម៉ឺនគ្រាប់ នៅរយៈពេល ១០ខែឆ្នាំនេះ (Video inside)

15-11-2025 12:33

(ភ្នំពេញ)៖ លោក ហេង រតនា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល១០ខែ​ គិតចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០២៥​ អង្គភាពស៉ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ ១៤ ៣៩៧​ ហិកតា និងរកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន​ ៤៣ ៩១៦ គ្រាប់។

លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងរយៈពេល ១០ខែ​ (មករា-តុលា)​ ឆ្នាំ២០២៥​ របស់អង្គភាព CMAC សម្រេចបាននូវសមិទ្ធិផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ លទ្ធផលសម្រេចបានលើផែនការប្រតិបត្តិការទូទៅ៖ បោសសម្អាតផ្ទៃដីចម្ការមីនបានទំហំ ១៤ ៣៩៧​ ហិកតា, រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន​ ៤៣ ៩១៦ គ្រាប់។ លទ្ធផលអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់ មិនទាន់ផ្ទុ​ះដោយបើកវគ្គអប់រំបានចំនួន​​ ២១ ៧៨៨លើក​ អប់រំតាមខ្នងផ្ទះបានចំនួន ១ ០៥២ ៤៣៨ ខ្នងផ្ទះ​ និងមានអ្នកចូលរួមទទួលព័ត៌មានអប់រំសរុបចំនួន​ ២ ២២០ ៩៥០នាក់។

ទី២៖ ដោយឡែកលទ្ធផលសង្ខេបនៅតំបន់រងផលប៉ះពាល់ ដោយសារសង្រ្គាមសៀមឈ្លានពាន នៃទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមានដូចខាងក្រោម៖​

* លទ្ធផលការងារអប់រំការយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម (ជនភៀសឹក)​ បើកវគ្គផ្សព្វផ្សាយអប់រំជាង ២៣០​លើក​ និងអ្នកចូលរួមស្តាប់មានចំនួនជិត ៤០០,០០០នាក់។

* លទ្ធផលការងារស្រាវជ្រាវ និងដាក់ស្លាកសញ្ញា៖ បានចុះស្រាវជ្រាវបញ្ចប់ភូមិគោលដៅចំនួន ៦៦ភូមិលើ៧៧​ភូមិ ដែលរងផលប៉ះពាល់ (ភូមិនៅជួរមុខចំនួន ១១ទៀត បានស្រាវជ្រាវផ្នែកខ្លះៗ និងកំពុងស្រាវជ្រាវបន្ត)។ សរុបរកឃើញទីតាំងភស្តុតាងចំនួន ៣ ៥៨៦ករណី​ (ជាគ្រាប់ ឬទីតាំង​) និងរកឃើញតំបន់ចម្ការគ្រាប់ចំនួន​ ១ ៧៥៤ ពហុកោណ​ (ប្លង់)​ស្មើនឹងផ្ទៃដីទំហំសរុបចំនួន​ ១ ០៩៣គីឡូម៉ែត្រក្រឡា៕