* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សប្បុរសជនបន្ដរួមចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបំពាក់អំពូលភ្លើង តាមដងផ្លូវសាធារណៈ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

15-11-2025 14:16

(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលថវិកាចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ពីលោក អ៊ុក ដាវឿន ដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងការបំពាក់អំពូលភ្លើង ប្រភេទ Solar LED តាមដងផ្លូវសាធារណៈ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលរាត្រី សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ពិធីប្រគល់-ទទួលថវិកា ត្រូវបានធ្វើឡើង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត ដោយបានការចូលរួមពីលោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត និងលោក ផាត់ សុផល នាយកស្តីទី ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។

លោក ហៀម ឃួន អភិបាលរងខេត្ត បានជម្រាបជូនថា អាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងដាក់ពង្រាយអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋនាពេលយប់។

លោកបានបញ្ជាក់ថា សម្រាប់អំពូលភ្លើង ប្រភេទ Solar LED ទាំងស្រុង គឺបានមកពីការឧបត្ថម្ភរបស់លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង។ ដោយឡែកបង្គោលភ្លើង បានមកពីការដឹកនាំចលនារបស់លោក ខូយ រីដា រួមទាំងសប្បុរសជននានា ដែលមានក្រុមការងារបច្ចេកទេសនៅសាលាខេត្ត ជាអ្នកកាត់ផ្សារតម្លើងដោយខ្លួនឯង។

លោកអភិបាលរងខេត្ត បានចាត់ទុកគម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ និងជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ខេត្តពោធិ៍សាត់។ ជួសមុខឲ្យរដ្ឋបាលខេត្ត លោកក៏សូមថ្លែងអំណរគុណ ចំពោះលោក អ៊ុក ដាវឿន ដែលបានឧបត្ថម្ភថវិកាចំនួន១,០០០ដុល្លារ ដើម្បីចូលរួម និងបន្តគាំទ្រឱ្យបានតាមផែនការ សម្រាប់កិច្ចការងារផ្សារតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ សបញ្ជាក់ពីទឹកចិត្តដ៏ល្អថ្លៃថ្លា ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់លោក។

សូមជម្រាបថា ខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះមានការអភិវឌ្ឍន៍ និងប្រែមុខប្រែមាត់ជាលំដាប់ ជុំវិញការអភិវឌ្ឍន៍ច្រាំងស្ទឹង ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ រួមទាំងការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទSolar LED។ នេះដោយសារតែការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្តេជ្ញាចិត្តខ្ពស់ របស់លោក ខូយ រីដា ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ៕