* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តក្រចេះ រៀបចំទិវាសត្វផ្សោត ដើម្បីរំលឹកដល់សត្វផ្សោតទន្លេមេគង្គ លើកកម្ពស់ការយល់ដឹងដល់សាធារណៈជន ទូទៅអំពីសារៈសំខាន់នៃសត្វផ្សោត

16-11-2025 15:57

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ ដោយមានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំប្រារព្ឋទិវាសត្វផ្សោតដើម្បីរំលឹកដល់សត្វផ្សោតទន្លេមេគង្គ និងចូលរួមលើកកម្ពស់ការយល់ដឹងដល់សាធារណជនទូទៅអំពីសារៈសំខាន់នៃសត្វផ្សោត។

ពិធីនេះបានរៀបចំឡើងនៅទីតាំងរមណីយដ្ឋានអន្លង់ផ្សោតកាំពី ស្ថិតនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ។

ការៀបចំទិវានេះមានគោលបំណងរំលឹកដល់សត្វផ្សោតទន្លេមេគង្គ លើកកម្ពស់ការយល់ដឹងដល់សាធារណៈជនទូទៅអំពីសារៈសំខាន់សត្វផ្សោត និងខ្លឹមសារ លិខិបទដ្ឋានគតិយុត្តិពាកព័ន្ធ ពិសេសច្បាប់ស្តីពីជលផល និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការការពារសត្វផ្សោត ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី តាមរយៈការផ្សាភ្ជាប់ការអប់រំតាមបែបព្រះពុទ្ធសាសនា ការអភិវឌ្ឍន៍ស័យទេសចរណ៍ ការបង្កើតរបរចិញ្ចឹមជីវិតសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក្រោមប្រធានបទ ការពារសត្វផ្សោត គឺការពារតម្លៃរបស់យើង។

ក្រៅពីនោះក៏មានក្នុងយុទ្ធនាការដើររួមគ្នាដើម្បីក្តីមេត្តា និងការរួបរួមគ្នាចូលរួមទាំងអស់គ្នា ជាមួយសហគមន៍ ព្រះសង្ឃ សិស្សានុសិស្ស យុវជន និងអាជ្ញាធរ ក្នុងយុទ្ធនាការនៃធម្មយាត្រាចម្ងាយ ៣គីឡូម៉ែត្រ ដើម្បីប្រសិទ្ធពរជ័យ និងអបអរសាទរទិវាសត្វផ្សោតទន្លេមេគង្គ ដែលជានិមិត្តរូបដ៏ពិសិដ្ឋ និងភាពសុខដុមរមនានៃទន្លេរបស់យើង។

ក្នុងនោះមន្ទីរទេសចរណ៍ខេត្តក្រចេះ បានចូលរួមរៀបចំដាក់តាំងបង្ហាញ ភ្លក់ក្រឡានថ្មគ្រែ សំដៅចូលរូមពង្រឹង លើកទឹកចិត្ត លើកកម្ពស់គុណភាពផលិតផលក្រឡាន ប្រកបដោយការទទួល ខុសត្រូវរួមចំណែកស្រូបទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីភ្ញៀវទេសចរ ក្រោមពាក្យស្លោករួមដែលយើងរួមគ្នាលើកឡើងក្នុងកម្មវិធីនេះគឺ «ក្រឡានរសជាតិឆ្ងាញ់ល្អ ទេសចរមានកំណើន» «ក្រឡានថ្មគ្រែ ថែកេរ្តិ៍ដូនតា» «ក្រឡានល្អ ស្វាគមន៍ទេសចរឆ្នាំ២០២៦»។ ក្រៅពីនោះក៏មានការដាក់តាំងផលិតផល ដែលមានដូចជាក្រូចថ្លុង ក្រឡានថ្មគ្រែ ទឹកឃ្មុំ ត្រីងៀត បន្លែសាច់ ក្រម៉ា វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀត ដែលជាស្នាដៃផលិតដោយសហគមន៍នៅតាមតំបន់អេកូទេសចរណ៍ នៅក្នុងខេត្តក្រចេះ ។

ថ្លែងនៅក្នុងទិវាសត្វផ្សោតទន្លេរមេគង្គ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លើកឡើងថា ប្រទេសដែលមានសត្វផ្សោតទឹកសាបរស់នៅក្នុងតំបន់អាស៊ីនិងអាមេរិកខាងត្បូងតែងតែរៀបចំទិវាសត្វផ្សោត ទឹកសាបក្នុងខែតុលានិងវិច្ឆិកាជារៀងរាល់ឆ្នាំ។ ថ្ងៃនេះជាឱកាសដ៏វិរសេសវិសាលមួយដែលប្រទេសកម្ពុជាយើងចូល រួមជាមួយពិភពលោក រៀបចំទិវាសត្វផ្សោតទន្លេមេគងនាថ្ងៃនេះ នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី ដែលជាតំបន់ដ៏សំខាន់នៃដែនជម្រករបស់សត្វផ្សោត នៅប្រទេសកម្ពុជាយើង ។

លោកស្រីបញ្ជាក់ថា សត្វផ្សោតជាប្រភែទសត្វដ៏កម្រនេះ ដែលត្រូវបានចាត់ ទុកជារតនៈសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ «ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាវជ្រៅដល់រដ្ឋបាលខេត្តក្រចេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងអង្គការ WWF ចំពោះកិច្ចសហការរៀបចំប្រាព្ធទិវានេះ ឡើងនាថ្ងៃនេះ ហើយក៏សូមអរគុណផងដែរដល់ប្រជាជននៃសហគមន៍មូលដ្ឋាន បងប្អូនឆ្នាំទន្លេ និងក្មួយៗសិស្សានុសិស្សទាំងអស់ចំពោះការចំណាយពេលវេលាចូលរួមក្នុងទិវានាថ្ងៃនេះ»។

អនុរដ្ឋលេខាធិការ បានជំរុញផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់មន្រ្តីឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូ បន្តរួមសហការលើការងារអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីរក្សាប្រភេទធនធានជលផលជា «បេះដូងនៃទន្លេមេគង្គ» ឱ្យបន្តជារតនសម្បត្តិរបស់មិនអាចកាត់ថ្លៃបានរបស់កម្ពុជា និងសកលលោក៕