* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អនុប្រធានប្រចាំការស.ស.យ.ក ស្រុកទឹកឈូ៖ ការចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនពលរដ្ឋ គឺដើម្បីផ្សព្វផ្សាយវិស័យកសិកម្មស្រុក បង្កើត ទំនាក់ទំនងល្អរវាងមន្ត្រីកសិកម្មតាមឃុំនីមួយៗ

17-11-2025 10:15

(កំពត)៖ លោក អំ តារា អនុប្រធានប្រចាំការស.ស.យ.ក ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា ការចុះមកជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយវិស័យកសិកម្មស្រុក បង្កើតទំនាក់ទំនងល្អ រវាងយុវជនដែលជាមន្ត្រីកសិកម្មតាមឃុំនីមួយៗ ឲ្យធ្វើការរួមគ្នារួមសាមគ្គីគ្នា ដើម្បីជួយដល់កសិករជួបការលំបាកក្នុងជីវភាព និងបង្ហាញអំពីសកម្មភាពទូទៅរបស់ ស.ស. យ.ក ស្រុកទឹកឈូផង។

លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោក អ៉ឹម ច័ន្ទសោធន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដឹកនាំយុវជនស.ស.យ.ក វិស័យកសិកម្ម និងយុវជនស.ស.យ.ក ឃុំកណ្ដោល ចុះជួយប្រមូលផល និងច្រូតកាត់ជូនគ្រួសារ ប៉ុក ប៉ែត ដែលជួបការលំបាក និងមានបញ្ហាខ្វះខាតពលកម្ម នៅក្នុងភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ក្នុងផ្ទៃដីជាង១០អា ដែលផលិតស្រូវផ្ការំដួល នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក អំ តារា បានបញ្ជាក់ថា ដោយមានការណែនាំពីលោក អ៉ឹម ច័ន្ធសោធន អភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកទឹកឈូ រូបលោកបានដឹកនាំ ក្រុមយុវជនវិស័យកសិកម្ម ដែលជាមន្ត្រីកសិកម្ម ឃុំទាំងអស់ក្នុងស្រុក និងយុវជន និងអាជ្ញាធរឃុំកណ្តោល ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅភូមិទឹកក្រហម។

ក្រុមយុវជនដែលបានចូលរួមច្រូតស្រូវបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ហើយថា ពួកគាត់បានស្វែងយល់ច្រើនអំពីផលលំបាក នៃការធ្វើដំណាំស្រូវតាមបែបប្រពៃណី ជាក់ស្តែង ការច្រូតកាត់ដោយដៃ វាជាប្រពៃណីមួយរបស់ពលរដ្ឋខ្មែរ ដែលជិតបាត់បង់ទៅហើយ ដោយសារការអភិវឌ្ឍ និង របបគំហើញនៃបច្ចេកវិទ្យា និងទំនើបកម្ម នៃការប្រើប្រាស់គ្រឿងចក្រ(ម៉ាស៊ីន) ជំនួស កម្លាំងមនុស្ស។

ពលរដ្ឋម្ចាស់ ស្រែបានសម្តែងសេចក្តីសប្បាយរីករាយ និងអរគុណ ចំពោះអភិបាលស្រុកទឹកឈូ និងក្រុមយុវជនដែលបានចុះមកជួយ តាំងពីការបង្ហាត់បង្ហាញអំពីបច្ចេកទេសចិញ្ចឹម និង ដាំ ដុះ រហូតដល់មកជួយប្រមូលផលឲ្យថែមទៀត។

សូមបញ្ជាក់ថា ស្រុកទឹកឈូ ក្រៅពីវិស័យទេសចរណ៍ វិស័យកម្មក៏សត្តានុពលខ្លាំងដែរ នៅគ្រប់ឃុំទាំង ១៣ មានមន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ហើយពួកគាត់បានស្ម័គ្រចិត្ត ចូលជាសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមចំណែកជួយសង្គម និងអភិវឌ្ឍមូលដ្ឋាន របស់ខ្លួនឲ្យកាន់តែប្រសើរ៕