* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទាហានខ្មែរ ១៨នាក់ ដែលទាហានថៃលេងល្បិចចាប់យក បានពលីកម្មដើម្បីជាតិរួចហើយ (Video inside)

17-11-2025 11:20

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា បញ្ហាកងទ័ពកម្ពុជា១៨រូប ដែលត្រូវបានថៃលេងល្បិចចាប់ខ្លួន ក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង គឺសម្ដេចបានចាត់ទុកពួកគាត់ពលីកម្ម ដើម្បីជាតិស្រាប់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា តាំងពីម៉ោងដំបូងដែលគេចាប់ខ្លួនកងទ័ពកម្ពុជា១៨រូប គឺច្បាស់ណាស់ដើម្បីដោះដូរជាមួយអ្វីមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥។

កន្លងទៅ ​​កង​យោធពល​​ភូមិន្ទថៃ អះអាងថា នឹ​ង​ដោះលែង​​យោធា​​​កម្ពុជា​ទាំង​​១៨រូប​​ នៅថ្ងៃទី​​​១២ ខែវិច្ឆិកា​ ឆ្នាំ​២០២៥។ ទាហា​ន​កម្ពុជា​​ ១៨នេះ គឺស្ថិតក្នុងចំនួន​២០រូប​​​ ដែលត្រូវ​បាន​​ទាហា​​នថៃ​​ចូល​មក​ចាប់ខ្លួន​ នៅ​ច្រក​អានសេះ​​​ ស្រុក​ជាប់ក្សាន្ត​ ខេត្តព្រះវិហារ​ ក្រោយ​បទ​ឈប់បាញ​ប្រកាស​ចូលជាធរមាន​ជាច្រើនម៉ោង​។

ក្រោយ​ចាប់ខ្លួន​​ទាហាន​ទាំង​ ២០​រូប នៅថ្ងៃទី​៤ ខែ​សីហា​​ ឆ្នាំ២០២៥ ភាគី​​ថៃ​​បាន​ដោះលែងយោធា​​​​ ២រូប​​​ ដោយ​មានអាការៈ​ខុស​ប្រក្រតី​ មាន​ម្នាក់ធ្លាក់​ខ្លួន​ពិការ និង​វង្វេងស្មារតី។ ប៉ុន្តែ ការដោះលែងទាហានកម្ពុជា ១៨រូបទៀត មិនទាន់មាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថា ការចាប់កងទ័ពកម្ពុជា លើដីកម្ពុជា យកទៅធ្វើចំណាប់ខ្មាំង តើច្បាប់អន្ដរជាតិនៅឯណា? សម្តេចតេជោ ក៏បានសួររកមុខអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលមិនបាននិយាយរឿងនេះ សូម្បីមួយម៉ាត់ ខណៈពេលកន្លងមក បុគ្គលគ្មានវិជ្ជាជីវៈរូបនេះ តែងតែរិះគន់រឿងសិទ្ធិមនុស្សនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារសុំទោសទៅកាន់ក្រុមគ្រួសារ និងសាច់ញាតិ វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលសម្ដេចបានចាត់ទុកថា ពួកគាត់បានពលីដើម្បីជាតិរួចបាត់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កងទ័ពកម្ពុជាទាំង១៨រូប មិនមែនជាឈ្លើយសឹកទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកូណាខ្ញុំគិតត្រូវណាស់ ការចាប់កងទ័ពយើងក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង។ ខ្ញុំកូណា គិតថា ចាត់ទុកបងប្អូនពលីកម្ម ដើម្បីជាតិរួចស្រេចទៅហើយ។ គេច្បាស់ណាស់ នឹងយករឿងនេះ រឿងនោះ ទៅដោះដូរ រឿងនេះរឿងនោះ ហើយបងប្អូនទាំងនោះ ក៏ពិតជាយល់ ក្រុមគ្រួសារក៏ពិតជាយល់»។

សម្តេចតេជោ បានបន្តថា «នៅលើពិភពលោក តើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅ? Vitit Muntarbhorn តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាជនជាតិថៃ ទៅណាទៅ មិននិយាយមួយម៉ាត់សោះ? កាលមុនធ្លាប់តែនិយាយ ឥលូវអត់និយាយសោះ។ សង្គ្រាម គេតែងតែមានដោះដូរឈ្លើយសឹក តែនេះចាប់កងទ័ពយើង លើដីយើង ក្រោយបទឈប់បាញ់ យកទៅធ្វើជាចំណាប់ខ្មាំង។ សូមបងប្អូនជនរួមជាតិយោគយល់»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥ ជាថ្ងៃទី១១១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ការដោះលែងយោធាខ្មែរទាំង១៨រូប គឺស្ថិត​ក្នុង​ចំណោមលក្ខខណ្ឌមួយ ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃ ដែលមានសាក្ស៉ីដោយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕