* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចតេជោ ហ៊ុន សែន៖ «វិនិយោគិនបរទេសដែលផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា ហើយកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ ឬរកទីផ្សារផ្សេងជំនួសផលិតផលថៃ» (Video inside)

17-11-2025 11:23

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងថាវិនិយោគិនបរទេសដែលផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា ហើយកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ ឬរកទីផ្សារផ្សេងជំនួសផលិតផលថៃ

ការថ្លែងបែបនេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ចំពោះមុខអង្គពិធី, សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីពីជំហររបស់កម្ពុជា គឺមិនទៅសុំឱ្យថៃបើកច្រកព្រំដែននោះទេ ព្រោះកូនសោរនៅឯភាគីថៃ ដ្បិតថាថៃបានបិទច្រកព្រំដែនជាឯកតោភាគី ដូច្នេះថៃគឺជាអ្នកបើកដោយខ្លួនឯង។

ជាមួយនឹងស្ថានភាពបែបនេះ សម្ដេចតេជោ បានថ្លែងគូសបញ្ជាក់ថា៖ «កម្ពុជាត្រូវពង្រឹងសមត្ថភាព នៃការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ ហើយត្រូវរកទីផ្សារផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃ...ប៉ុន្តែខ្ញុំសូមនិយាយរឿងមួយ គឺកុំទៅជ្រុលហួស ជ្រុលហួសដល់វិនិយោគិនថៃមកផលិតទំនិញនៅកម្ពុជាក៏មិនព្រមដែរនោះ»។

ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា «គេមកផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកថាជាទំនិញរបស់កម្ពុជា ដូចជាផលិតផល CP ជាដើម»។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ភាគីថៃ បានធ្វើការទាញទ្វារបិទព្រំដែនទាំងស្រុងជាឯកតោភាគី ដោយមិនបានជូនដំណឺងមកកាន់ភាគីកម្ពុជានោះឡើយ។ សកម្មភាពនេះ បានធ្វើឡើងក្រោយកម្ពុជា សម្រេចផ្អាកការនាំចូលអគ្គីសនី, ប្រេងឥន្ទនៈ, បន្លែ, ផ្លែឈើ ពីថៃ ដើម្បីជៀសពីការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់រដ្ឋាភិបាលថៃ។

ចំពោះបញ្ហាបិទច្រកព្រំដែននេះ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីជំហរកម្ពុជាជារឿយៗថា «ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជានោះឡើយ គឺថៃជាអ្នកចាប់ផ្តើម។ ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះត្រូវបើកដោយខ្លួនឯង ហើយបើថៃបើកវិញ កម្ពុជាបើកវិញដែរ ក្នុងរយៈពេល ៥ម៉ោង»។

យ៉ាងណាមិញ សម្រាប់វិនិយោគិនថៃ នៅក្នុងប្រទេសកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចាត់ទុកផលិតផលទាំងនោះជាផលិតផលរបស់កម្ពុជា ហើយកុំទៅជ្រុលហួសហេតុរហូតសម្លាប់សេដ្ឋកិច្ចរបស់ខ្លួនឯង។

ជាមួយគ្នានេះ សម្ដេច បានថ្លែងលើករណីរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTT ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន បានផ្អាកនាំចូលប្រេងឥន្ធនៈពីប្រទេសថៃទៀតហើយ គឹនាំប្រេងពីប្រទេសិង្ហបុរី និងពីប្រទេសម៉ាឡេស៊ី។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ម្ចាស់អាជីវកម្មទាំងឡាយណា ដែលមានផលិតផលស្ដុកចាស់នៅក្នុងដៃ សូមលក់ចេញឱ្យអស់ តែកុំនាំចូលស្ដុកថ្មីៗមកបន្ថែមទៀត៕